ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋបាលខេត្តតាកែវ ពិនិត្យ និងអនុម័ត សេចក្តីព្រាងចំនួន៥
ថ្ងៃទី ៖ 13-09-2024, ដោយ​​ Dara007 , 175 Views
                     
តាកែវៈ រដ្ឋបាលខេត្តតាកែវ ពិនិត្យ និងអនុម័ត សេចក្តីព្រាងចំនួន៥ ដើម្បីធានាប្រសិទ្ធភាពការងារ ក្នុងការបម្រើរប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត លើរបៀបវិរៈដូចខាងក្រោម : ១. ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី៣ ២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្តតាកែវ ៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់កសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តតាកែវ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ ៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាង សេចក្តីសម្រេច ស្ដីពីការកែសម្រួល និងទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តតាកែវ ៥. ពិនិត្យ និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ ប្រចាំខែសីហាឆ្នាំ២០២៤ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈសម្តេចបវរធិបតី ហ៊ុន​​ ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយក្រដាសប្រាក់គំរូថ្មី ប្រភេទ ៥០០០០ រៀល និង ១០០០០០​ រៀល និងដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំព ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com