ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រាជរដ្ឋាភិបាល បន្ដដាក់ចេញការអនុគ្រោះពន្ធលើវិស័យកសិកម្ម និងកាត់បន្ថយថ្លៃដើម
ថ្ងៃទី ៖ 10-09-2024, ដោយ​​ Dara007 , 100 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដដាក់ចេញការអនុគ្រោះពន្ធលើវិស័យកសិកម្ម និងកាត់បន្ថយថ្លៃដើម ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នា សណ្ឋាការសូហ្វីតែលភ្នំពេញភូគីត្រា នៅរសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តដាក់ចេញនូវការអនុគ្រោះជាច្រើនដល់វិស័យកសិកម្ម ក្នុងនោះមានដូចជាពន្ធអាករនៅក្នុងស្រុក និងការនាំចេញ ការសម្រួលការបញ្ចុះថ្លៃអាគ្គិសនីនៅក្នុងវិស័យកសិកម្ម និងកំពុងពិនិត្យ ដើម្បីផ្ដល់ការអនុគ្រោះលើវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ដោយរាជរដ្ឋាភិបាលបានបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើកលែងពន្ធ ដូចជាជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀតជាដើម។

សម្ដេចធិបតីបន្ដថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលនេះ គឺជំរុញឱ្យមានការរីកចម្រើនជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកសិកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន ៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំ ចេញអង្ករបានចំនួន ៧០៥,៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន។

ជាមួយគ្នានេះ សម្តេចធិបតី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវប្រព័ន្ធធារាសាស្រ្តទឹកជាច្រើនកន្លែងថែមទៀត ដើម្បីធានាការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្នុងការធ្វើកសិកម្មឱ្យបានគ្រប់រដូវ។

ទន្ទឹមនឹងនេះ សម្តេចធិបតី អះអាងថា ឆ្នាំ២០២៥ខាងមុខនេះរដ្ឋ នឹងជ្រើសរើសមន្រ្ដីកសិកម្មចំនួន១ពាន់នាក់ ដើម្បីពង្រាយមន្រ្ដីកសិកម្មឱ្យដល់ពលរដ្ឋ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ធំៈ ក្រសួងកសិកម្ម ដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ខណៈដែលកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com