ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ខ្លាំងមែន ! ទណ្ឌិតអាចក្លាយជាមេរងប៉េអឹមខេត្តប៉ៃលិន បាន ក្រោយជាប់គុក៤ឆ្នាំ
ថ្ងៃទី ៖ 06-09-2024, ដោយ​​ admin , 181 Views
                     
ភ្នំពេញ : អតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ និងសម្រាលទោសនៅត្រឹម១ឆ្នាំកន្លះ ពេលនេះនៅរក្សាតំណែងបានដដែល បើទោះខ្លួនជាទណ្ឌិតក៍ដោយ ពោលគ្រាន់តែប្ដូរកន្លែងពីខេត្តបន្ទាយមានជ័យ ទៅខេត្តប៉ៃលិនប៉ុណ្ណោះ ។

លោក ផែង វណ្ណៈ ដែលគេស្គាល់ជាអ្នករិះគន់មិនសំចៃមាត់តាមបណ្ដាញសង្គម បានសរសេរសារថា ទប់​ជាប់​ឬមិនជាប់​ ? បើតាម លោក ផែង វណ្ណៈ អ្នកណា​ក៏​ដឹងដែរថា​ អតីត​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ​ លោកវរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ ធ្លាប់​ត្រូវ​បាន​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ បញ្ជា​អោយ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឆ្នាំ​ ២០២០​ ពីបទ​ពាក់ព័ន្ធ​ប្រព្រឹត្ត​អំពើ​ហិង្សា​បណ្ដាល​អោយ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​ស្លាប់​ ។

ក្រោយ​ចាប់​ឃាត់​ខ្លួន​ លោកវរៈសេនីយ៍ឯក​ ស​ ប៊ុន​សឿង​ ត្រូវបាន​ដកហូត​តួនាទី​ ហើយ​ បញ្ជូន​ទៅ​តុលាការ​ ។ ចៅក្រម​បាន​ផ្ដន្ទាទោស​ ស​ ប៊ុន​សឿង​ ដាក់​ ពន្ធនាគារ​រយៈពេល​ ៤ឆ្នាំ​ ។ ប៉ុន្ដែ​ ស​ ប៊ុន​សឿង​ បានប្ដឹង​ សាលា​ឧទ្ធរណ៍​បាត់ដំបង​ ចៅក្រម​សាលា​ឧទ្ធរណ៍​បាត់ដំបង​ បាន​កាត់​ទោស​ដោយរក្សាទុក​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ដដែល​ តែ​ដូរ​មកអនុវត្តក្នុង​ពន្ធនាគារ​ ពី​ ៤​ ឆ្នាំ​ មកនៅ​ ១ឆ្នាំ​កន្លះ​ ។ ពេល​ចេញ​ពី​ពន្ធនាគារ​ បេីតាម​ ច្បាប់​ស្ដីពី​ លក្ខន្តិកៈ​កងយោធពលខេមរភូមិន្ទ​ ឈ្មោះ​ ស​ ប៊ុន​សឿង​ នឹងត្រូវ​កាត់​ឈ្មោះ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ​ ។ ប៉ុន្ដែ​ដោយ​សារ​មាន​មន្រ្តី​ខិលខូច​គុបគិត​គ្នា​រក្សា​ក្របខ័ណ្ឌ​ និង​ ឋានន្តរសក្ដិ​អោយ​ឈ្មោះ​ ស​ ប៊ុន​សឿងដដែល​ ហេីយបាន​តែងតាំង​ឈ្មោះ​ ស​ ប៊ុន​សឿង​ អោយទៅកាន់​តួនាទី​ ជា​មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​ថែមទៀត​ផង​ ។ មានន័យថា​ តែងតាំង​ ទណ្ឌិត​ចេញ​ពី​ពន្ធនាគារ​អោយ​មកធ្វើ​ការងារ​វិញដដែល​ ។ ប៉ុន្តែ​ដោយសារបុគ្គល​ឈ្មោះ​ ស​ ប៊ុន​សឿង​ ជាមនុស្ស​ ក្រអេីតក្រទម​ អាងមានលុយ​ អាង​ស្គាល់​អ្នក​ធំ​នៅ​បុគ្គលិក​ក្រសួង​ការពារ​ជាតិ​ ធ្វើ​អោយ​ ស​ ប៊ុន​សឿង​ មិនកែខ្លួនទេ​ ហើយ​បាន​បន្ត​ប្រព្រឹត្ត​កំហុស​ឆ្គង​ដ៏ធ្ងន់ធ្ងរ​ប៉ះពាល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ថែមទៀត​ ។

ដោយសារទង្វេី​ខុសម្ដងហេីយ​ម្ដងទៀត​ គ្មាន​ចេះកែប្រែ​ ថ្នាក់ដឹកនាំ​ កងរាជ​អាវុធ​ហត្ថ​លេីផ្ទៃប្រទេស​ និង​ ថ្នាក់ដឹកនាំ​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ បាន​គោរព​ស្នេីសុំ​ ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ ដាក់​វិន័យ​លេី​ ស​ ប៊ុន​សឿង​ ជាថ្មី​ ។ ប៉ុន្ដែ​រហូត​មកដល់​ពេល​នេះគឺ​ឈ្មោះ​ ស​ ប៊ុន​សឿង​ នៅតែ​ជា​ មេបញ្ជាការ​រង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃលិន​នៅឡេីយ​ទេ​ ហើយ​ថែមទាំង​បានដេីរ​អួតអាង​ថា​គ្មាន​​អ្នកណា​ហ៊ាន​ធ្វើ​អីគាត់ទេ​ គាត់​បានទប់​ជាប់​ទៀតហើយ​។

ប៉ុន្តែ​ប្រភព​ដែល​គួរអោយជឿជាក់ពី​ក្រសួង​ការពារ​ជាតិ​ បាន​បង្ហេីប​អោយដឹងថា​ លេីកនេះ​គ្មាន​អ្នកណា​ហ៊ាន​ចេញ​មុខ​ជួយការពារបុគ្គល​ ស​ ប៊ុន​សឿង​បានទៀត​ទេ​ ក្រុម​ប្រឹក្សា​វិន័យ​ បាន​វាយតម្លៃ​ និង​ គោរព​ស្នេីសុំ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ជាតិ​ ដេីម្បី​បណ្ដេញ​ឈ្មោះ​ ស​ ប៊ុន​សឿង​ ចេញ​ពី​ក្របខ័ណ្ឌ​កងយោធពលខេមរភូមិន្ទ​រួចហើយ​ ។ ចាំមេីលមេីល៍​ តេី​ បុគ្គល​ ស​ ប៊ុន​សឿង​ រត់​ការ​ទប់​ជាប់​ឬមិនជាប់​ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ធំៈ ក្រសួងកសិកម្ម ដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ខណៈដែលកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com