ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់អំណោយគ្រឿងសម្ភារៈសំណង់ ជូនដល់កងពលធំអន្តរាគមន៍លេខ២
ថ្ងៃទី ៖ 10-07-2024, ដោយ​​ Dara007 , 130 Views
                     
ខេត្តសៀមរាប ៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានផ្តល់អំណោយគ្រឿងសម្ភារៈសំណង់ ជូនដល់កងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប ដើម្បីត្រៀមសម្រាប់ធ្វើកិច្ចការងារមនុស្សធម៌ក្នុងការបែងចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ។

នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានទទួលជាតំណាងក្នុងការទទួលគ្រឿងសម្ភារៈសំណង់ផ្សេងៗ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ធ្វើការងារមនុស្សធម៌ចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត ជាពិសេសប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដូចជា អគ្គីភ័យ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់​ ដោយបានប្រគល់ដោយផ្ទាល់ពី​ លោកនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចរចាប្រាក់ឈ្នួលលើកទី ៤ ឆ្នាំ២០២៧ នឹងប្រកាសលទ្ធផលនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ដោយរង់ចាំការបោះឆ្នោតចុងក្រោយ ខណៈដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក មិនមានការឯកភាពគ្នានៅឡើយ ដោយតំណាងភាគីកម្មករនិយោជិត បានស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com