ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ប្រាប់មន្រ្ដីនគរបាលត្រូវអនុវត្ដច្បាប់មានភាពបត់បែន
ថ្ងៃទី ៖ 10-06-2024, ដោយ​​ Dara007 , 63 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់មន្រ្ដីនគរបាលត្រូវអនុវត្ដច្បាប់មានភាពបត់បែន និងប្រកាន់គោលការណ៍ច្បាស់លាស់ ដើម្បីធ្វើជាមន្រ្ដីបម្រើរាស្រ្ដពិតប្រាកដ និងប្រៀបបីដូចជាការជួយខ្លួនឯង។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែលមិនអាចធ្វើឡើងដោយតឹងរឹងហួសហេតុពេកនោះទេ ដែលយើងត្រូវចេះមានភាពបត់បែន និងអនុវត្ដមានភាពច្បាស់លាស់ ដែលមានភាពវ័យឆ្លាតរបស់មន្រ្ដីអនុវត្ដច្បាប់។

សម្ដេជធិបតីបន្ដថា ក្នុងករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គងនឹងច្បាប់ចរាចរណ៍ មន្រ្ដីនគរបាលគប្បីជួយសម្របសម្រួលដល់ពួកគាត់ និងជួយសម្រួលចរាចរណ៍ និងយករយករថយន្ដជូលគាត់ឲ្យដល់មន្ទីរពេទ្យ ដើម្បីធានាអាយុជីវិតរបស់មនុស្សជាមុនសិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការអនុគ្រោះ និងអធ្យាស្រ័យប្រកបដោយក្រមសីលធម៌ និងអស់ពីកម្លាំងកាយចិត្តនោះ គឺជាកត្តាសំខាន់បំផុត ដើម្បីស័ក្ដសមជាមន្រ្ដីម្រើដល់ប្រជាពលរដ្ឋ ។

ទន្ទឹមនេះ សម្តេចធិបតីប្រកាសថា នេះមែនជាការលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នោះទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញ : លោក Lee Cheol-Woo អភិបាលខេត្ត បានគូសបញ្ជាក់ពីភាពជោគជ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសដែលបាននឹងកំពុងបង្កើតចេញជាផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្នក្រុមហ៊ុនវិនិយោគរបស់កូរ៉េខាងត្បូង ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com