ប្រាប់អ្នកសារព័ត៌មានក្នុងជំនួបទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកអេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបមួយទល់នឹងមួយរវាងសម្តេចតេជោនិងប្រធានាធិបតីម៉ាក្រុងនោះថា សម្តេចតេជោបានលើកឡើងថា សកម្មភាពរបស់លោក អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជាពេលនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ។
ដោយប្រជាជនម្នាក់ៗមានការរំភើបនៅពេលឃើញប្រធានាធិបតីបារាំងទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ជាពិសេសនៅពេលលោកធ្វើដំណើរជាមួយស្រ្តីទី១នៅតាមដងផ្លូវនៅរាជធានីភ្នំពេញនៅមុខព្រះបរមរាជវាំង បង្ហាញពីការស្រឡាញ់ និងការជឿជាក់របស់ប្រជាជនខ្មែរចំពោះបារាំង” ។ ជាការឆ្លើយតបប្រធានាធិបតីបារាំង បានអះអាងថា លោកមានសេចក្តីរីករាយ និងមនោសញ្ចេតនាប្រកបដោយភាពស្និទ្ធស្នាល និងជឿទុកចិត្តចំពោះសម្តេចតេជោ ។
នាឱកាសនោះ លោកបានរំលេចដែរថា ការបង្កើតអង្គការហ្វ្រង់កូហ្វូនីក៏មានការចូលរួមពីព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជាផងដែរ ។ ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីររំពឹងថា នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ និងវិស័យការពារជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការនេះ អាចបើកឱកាសបន្ថែមសម្រាប់ការទាក់ទាញវិនិយោគិនបារាំង បង្កើតឱកាសការងារ និងពង្រីកទីផ្សារសម្រាប់កម្ពុជា៕