|
ប្រធានាធិបតីបារាំង អញ្ជើញមកដល់កម្ពុជា
ថ្ងៃទី ៖ 14-11-2026, ដោយ Dara007 , 49 Views
ភ្នំពេញៈ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកស្រី Brigitte Macron ស្ត្រីទី១ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ និងអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលនៃប្រជាជាតិនិយាយភាសាបារាំង (Francophonie) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រារព្ធឡើងក្រោមមូលបទ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
|