ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក កើត ឆែ ៖សារៈសំខាន់នៃវិធីសាស្ត្រលើកកម្ពស់ផលិតភាព ខាយហ្សិន (Kaizen) ដែលមានន័យថា “ការកែលម្អជាបន្តបន្ទាប់”
ថ្ងៃទី ៖ 14-10-2026, ដោយ​​ Dara007 , 32 Views
                     
កំពតៈ លោក កើត ឆែ ថ្លែងថា សារៈសំខាន់នៃវិធីសាស្ត្រលើកកម្ពស់ផលិតភាព ខាយហ្សិន (Kaizen) ដែលមានន័យថា “ការកែលម្អជាបន្តបន្ទាប់” ដើម្បីកាត់បន្ថយចំណុចខ្វះខាត ឧបសគ្គ និងដាក់ចេញនូវដំណោះស្រាយសមស្របដែលអាចអនុវត្តបាន។

ថ្លែងក្នុង «សិក្ខាសាលាស្តីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព ខាយហ្សិន (Kaizen)» នៅសាលាខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ថា វិធីសាស្ត្រនេះ ផ្តោតលើការកែលម្អការងារជាប្រចាំ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកបញ្ហាប្រឈម វិភាគរកមូលហេតុ កាត់បន្ថយចំណុចខ្វះខាត ឧបសគ្គ និងដាក់ចេញនូវដំណោះស្រាយសមស្របដែលអាចអនុវត្តបាន ហើយវិធីសាស្ត្រនេះ អាចអនុវត្តបានទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម របស់សហគ្រាសធុនតូច និងមធ្យម។

លោកបន្ដថា ដោយឡែក សម្រាប់ការអនុវត្តការងាររដ្ឋបាលប្រចាំថ្ងៃ យើងអាចយកគោលការណ៍ខាយហ្សិន (Kaizen) ទៅប្រើប្រាស់ ដើម្បីកែលម្អនីតិវិធីការងារ កាត់បន្ថយជំហានដែលមិនចាំបាច់ រៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ កាត់បន្ថយពេលវេលារង់ចាំ និងពង្រឹងការសម្របសម្រួល សំដៅធ្វើឱ្យការងារកាន់តែមានភាពរលូន និងមានប្រសិទ្ធភាព ពោលគឺ ការកែលម្អលើចំណុចតូចៗដែលត្រូវបានអនុវត្តជាប់លាប់ អាចបង្កើតបានជាលទ្ធផលធំធេងក្នុងរយៈពេលវែង ដូច្នេះ បងប្អូនពាណិជ្ជករ អាជីវករ ម្ចាស់សហគ្រាស-សិប្បកម្ម ម្ចាស់អាជីវកម្ម-សេវាកម្ម និងវិស័យឯកជនទាំងអស់ មិនគួររង់ចាំរហូតដល់មានបញ្ហាធំ ឬ មានធនធានច្រើន ទើបចាប់ផ្តើមកែលម្អនោះទេ ប៉ុន្តែ យើងគួរចាប់ផ្តើមពីការងារប្រចាំថ្ងៃនៃអាជីវកម្មរបស់យើងម្នាក់ៗ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ស្ទឹងត្រែងៈ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ខែតុលាឆ្នាំ២០២៦ នៅតាមតំបន់ទេសចរណ៍ និងរមណីយដ្ឋាននានាព្រមទាំងបណ្តាវត្តអារាមក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌទទួលបានភ្ញៀវទេសចរសរុបចំនួន១៩,៧៥៧នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១៩,៦ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com