ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បញ្ហាធំៗដែលខេត្តបាត់ដំបងរបស់កម្ពុជាបានជួបប្រទះ គឺបញ្ហាសង្គ្រាមឈ្លានពាន ប៉ះពាល់ទៅដល់បណ្តាស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ហើយបញ្ហាមួយទៀត គឺគ្រោះទឹកជំនន់។
ក្នុងនោះ សម្ដេចធិបតី បានបង្ហាញក្ដីសង្ឃឹមថា ឆ្នាំ២០២៧ខាងមុខ គ្រោះចង្រៃវានឹងបាត់ពីប្រទេសកម្ពុជា កុំឱ្យមានអា F16 អាដ្រូនស៊ើបការណ៍ វាយប្រហាប្រជាពលរដ្ឋ គេចគ្រាប់ មិនដឹងអនាគតជាយ៉ាងណា។ សង្គ្រាមឈ្លានពានរបស់យោធាថៃ និងគ្រោះទឹកជំនន់ នឹងបញ្ចប់ក្នុងឆ្នាំ២០២៦នេះឱ្យអស់ ហើយឆ្នាំ២០២៧ ខាងមុខ នឹងនាំមកនូវសេចក្ដីសុខ និងភាពរីកចម្រើនទូទាំងប្រទេសកម្ពុជា។
សម្ដេចគូសបញ្ជាក់ថា ដើម្បីទទួលបានក្ដីសុខចម្រើន យើងមិនអាចត្រឹមតែបន់ស្រន់នោះទេ ប៉ុន្ដែយើងត្រូវខិតខំ ទីមួយថែរក្សាបង្កាកុំឱ្យភាពឈឺចាប់នេះកើតឡើងវិញទៀត, ការដាក់ចេញនូវវិធីសាស្រ្ដដោះស្រាយ និងបន្តខិតខំពង្រឹងខ្លួនឯងលើគ្រប់វិស័យ ដោយយើងមិនអាចអង្គុយ ឬដេកចាំ ទេវតាប្រទានពីលើមេឃ ឬដូនតាឱ្យពរបង្កើតអ្វីឱ្យយើង ក្រៅពីយើងខំធ្វើអ្វីខ្លួនឯងនោះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថាសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ចំនួនពីរលើក បានបង្ហាញឱ្យយើងឃើញកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាពដែលកម្ពុជាខិតខំស្វែងរក និងខិតខំថែរក្សាយ៉ាងលំបាក។
ជាមួយគ្នានេះព សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង ១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករណ៍ទុកធំៗជាច្រើន ក្នុងនោះបញ្ហាធំពីរ ទី១ គឺសង្រ្គាមថៃឈ្លានពាន និងទី២ គឺបញ្ហាទឹកជំនន់ ដូច្នេះខេត្តជួរមុខ និងប្រជាជនគឺជាអ្នកប្រឈមផ្ទាល់៕