ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្ត្រី ៖ ទីតាំងដែលកងទ័ពថៃកំពុងឈរជើងលើដីកម្ពុជាមួយចំនួននាពេលបច្ចុប្បន្ន គឺគ្រាន់តែឈជើងបណ្ដោះអាសន្នតែប៉ុណ្ណោះ
ថ្ងៃទី ៖ 08-10-2026, ដោយ​​ Dara007 , 52 Views
                     
បាត់ដំបងៈ សម្ដេចធិបតីហ៊ុន ម៉ាណែត បានអះអាងថា ទីតាំងដែលកងទ័ពថៃកំពុងឈរជើងលើដីកម្ពុជាមួយចំនួននាពេលបច្ចុប្បន្ន គឺគ្រាន់តែឈជើងបណ្ដោះអាសន្នតែប៉ុណ្ណោះ ប៉ុន្ដែថៃមិនមែនជាម្ចាស់កម្មសិទ្ធិនៃទីតាំងទាំងនោះឡើយ។

ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីចំនួន ២.០០១នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ស្ថិតនៅក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងបន្តច្បាំងតាមរយៈការទូត និងផ្លូវច្បាប់អន្ដរជាតិ ដើម្បីទាមទារមកវិញនៅទឹកដីកម្ពុជាដែលយោធាថៃកាន់កាប់បណ្ដោះអាសន្ន។

សម្ដេចធិបតី គូសបញ្ជាក់ថា ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល បញ្ហាទឹកដីត្រូវតែដោះស្រាយ ប៉ុន្ដែជ្រើសរើសវិធីដែលមិនស្លាប់ មិនរបួសដល់ប្រជាពលរដ្ឋ ។

សម្ដេចបញ្ជាក់ថា ដរាបណាយើងមិនចុះហត្ថលេខាទទួលស្គាល់ព្រមកាត់ឱ្យគេ នៅតែជាភាពស្របច្បាប់របស់យើង។ យើងនៅតែបន្តប្រើច្បាប់កាទូតទាមទារត្រឡប់មកវិញ។ សម្ដេចធិបតី បន្ដថា កម្ពុជាប្រកាសជំហរមិនទទួលស្គាល់ជាដាច់ខាតនូវការប្រើប្រាស់កម្លាំង ដើម្បីយកទឹក ព្រោះសកម្មភាពនេះ ខុសពីច្បាប់អន្តរជាតិ។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាមិនទាមទារយកអតីតទឹកដីខ្មែរដូចជានៅខេត្តបុរីរម្យ ឬសុរិន្ទដែលបានបាត់បង់ទៅនោះមកវិញឡើយ តែកម្ពុជាទាមទារយកពីថៃមកវិញតែទឹកដីស្របច្បាប់ដែលកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០,០០០ (មួយលើពីររយពាន់) បង្កើតឡើងដោយគណៈកម្មការចម្រុះព្រំដែនបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ប៉ុណ្ណោះ។ យើងនៅរក្សាសិទ្ធិប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីយកទឹកដីស្របច្បាប់របស់យើងត្រឡប់មកវិញ ហើយក្នុងអាទិភាពចំពោះមុខ យើងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការច្បាប់ កិច្ចព្រមព្រៀងដែលមានស្រាប់ និងកាទូត ដើម្បីបញ្ចៀសការបង្ហូឈាមគ្នា។

ជាមួយគ្នានេះ សម្ដេចធិបតីសំណូមពរ នៅពេលដែលវាស់វែងព្រំដែនគោករវាងកម្ពុជា-ថៃ នៅពេលក្រោយ គឺត្រូវមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ទាំងសងខាងចូលរួមធ្វើជាសាក្សី ដើម្បីត្រួតពិនិត្យមើល ខណៈកម្ពុជាក៏បាននាំក្រុម AOT ទៅមើលគ្រប់កន្លែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សមាជិកក្រុមគ្រួសារកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការងារក្នុងវិស័យរោងចក្រ-សហគ្រាស ដោយលើកឡើងថា ប្រាក់ចំណូលពីការងាររបស់បងប្អូនកម្មករ បានដើរតួនាទីសំខាន់ក្នុង ក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ បង់ថ្លៃ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com