ករណីនេះមានកម្មករនិយោជិតចំនួន ៣៨នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៣០៦នាក់ បានធ្វើកូដកម្ម ដោយលើកឡើងនូវសំណើពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសំដីរបស់អ្នកបកប្រែ ការធ្វើការថែមម៉ោង និងការទទួលស្គាល់លិខិតបញ្ជាក់ពីមន្ទីរពេទ្យសម្រាប់ការសុំច្បាប់ឈឺ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមរយៈការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ បញ្ហាទាំង៣ចំណុចត្រូវបានដោះស្រាយដោយការព្រមព្រៀងគ្នា ដែលអាចឱ្យកម្មករនិយោជិត និងនិយោជកបន្តទំនាក់ទំនងការងារដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមក។
លោកបញ្ជាក់ថា ការដោះស្រាយវិវាទការងារ គឺត្រូវផ្អែកលើការពិភាក្សា ការយោគយល់ និងការសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។
ករណីនេះ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ហើយកម្មករនិយោជិតនឹងវិលចូលធ្វើការងារជាធម្មតាវិញ។ តាមលទ្ធផលនៃការផ្សះផ្សា បងប្អូនកម្មករនិយោជិតបានសន្យាថាបានវិលចូលបម្រើការងារជាធម្មតាវិញ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦។
បន្ទាប់ពីពួកគាត់បានចូលរួមដោះស្រាយដោយសន្តិវិធី និងបានពិភាក្សាយ៉ាងជិតស្និទ្ធ ដែលវាគឺជាមូលដ្ឋានសំខាន់ក្នុងការរក្សាបាននូវបរិយាកាសការងារល្អ និងបន្តផលិតកម្មដោយរលូន៕