ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក ហេង សួរ ៖ និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ក្រេបយកចំណេះដឹងថ្មីៗ បទពិសោធល្អៗមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
ថ្ងៃទី ៖ 13-08-2026, ដោយ​​ Dara007 , 26 Views
                     
ភ្នំពេញៈ លោករដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ឱ្យខិតខំរៀនសូត្រពីប្រទេសជឿនលឿន ក្រេបយកចំណេះដឹងថ្មីៗ បទពិសោធល្អៗមកចូលរួមអភិវឌ្ឍន៍ និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីសាធារណរដ្ឋកូរ៉េ ឆ្នាំសិក្សា២០២៦-២០២៧ សរុបចំនួន ២៨នាក់ (ស្រី២០នាក់) នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួង មុននឹងពួកគេចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា មុខវិជ្ជាសិក្សាទាំងអស់របស់ក្មួយៗ គឺពិតជាមានសារៈសំខាន់សម្រាប់តម្រូវការទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ជំនាញផ្នែកបញ្ញាសប្បនិម្មិត (AI) វិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រជាដើម។

លោកបានលើកទឹកចិត្តនិស្សិតជ័យលាភីទាំងអស់ប្រើប្រាស់ឱកាសដ៏មានតម្លៃនេះក្នុងការខិតខំសិក្សាក្រេបយកចំណេះដឹង បច្ចេកវិទ្យា កំណត់គោលដៅឱ្យបានច្បាស់លាស់ កសាងទំនាក់ទំនងជាមួយគ្រូ និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយនិស្សិតបរទេស។

ក្រៅពីនេះ ក៏ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អ ដែលបង្ហាញពីភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ភាពទន់ភ្លន់ និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញដល់និស្សិតបរទេស គោរពស្រឡាញ់គ្នា និងបង្កើនសាមគ្គីគ្នាដែលរួមទាំងសមាគមនិស្សិតខ្មែរ និងបងប្អូនពលករនៅកូរ៉េ ដោយត្រូវចងចាំថា ក្មួយៗ និងប្អូនៗគឺជាតំណាងឱ្យកម្ពុជាទាំងមូល។

លោករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ពិតជាទទួលបានជោគជ័យក្នុងការសិក្សាដោយក្រេបយកចំណេះដឹង និងបទពិសោធថ្មីល្អៗពីប្រទេសជឿនលឿន ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព គុណវុឌ្ឍិ និងនវានុវត្តន៍ ដើម្បីរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

នាឱកាសនោះ លោករដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ពីកម្មវិធីផ្សេងៗនៃប្រទេសកូរ៉េ ដែលជាមោទនភាព និងជាកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមតាមរយៈកិច្ចខិតខំរៀនសូត្រផ្ទាល់ខ្លួន ការបើកឱកាសពីរាជរដ្ឋាភិបាល ព្រមទាំងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំងពីរ។

ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំក្រសួងដែលជារៀមច្បង និងនិស្សិតជ័យលាភីដែលជាទំពាំងស្នងឫស្សី និងជាអនាគតសសរទ្រូងដ៏សំខាន់របស់កម្ពុជា។ ក្នុងឱកាស​នេះ និស្សិតទាំង ២៨នាក់ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំពីបទពិសោធ តម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ ក្នុងការសិក្សា និងស្នាក់នៅក្នុងប្រទេសកូរ៉េ ដែលពួកគេពិតជាមានក្តីសោមនស្សរីករាយក្រៃលែង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ប្រកាសថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មានតម្លៃប្រេងសាំងធម្មតា ៤១៥០រៀល និងប្រេងម ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com