ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ជាង៤០ឆ្នាំ តើភ្នំពេញមានអភិបាលប៉ុន្មានរូប និងអភិបាលរូបណាកាន់តំណែងយូរជាងគេ?
ថ្ងៃទី ៖ 20-05-2026, ដោយ​​ admin , 87 Views
                     
ភ្នំពេញ : គិតចាប់តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ភ្នំពេញមានអភិបាលរាជធានីចំនួន១១រូប ដោយអភិបាលនីមួយៗ កាន់កាប់តំណែងមិនដូចគ្នាឡើយ ។

យោងតាមឯកសារ ចាប់តាំងពីឆ្នាំ១៩៧៩មក អភិបាលរាជធានីភ្នំពេញ ដែលកាន់តំណែងមុនគេ គឺ លោក ខាង សារិន ដោយលោក បានតំណែងមួយនេះត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះ ពោលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ ។ បន្ទាប់មកគឺ លោក ចាន់ វ៉ែន ដែលអាចឈរជើងបាន២ឆ្នាំ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ។ ដោយឡែកអភិបាលក្រុងដែលឡើងបន្ទាប់គឺ លោក កែវ ចិន្តា ប៉ុន្តែលោកហាក់មានវាសនាខ្ពស់ជាងអ្នកទី១ និងអ្នកទី២ ដោយលោកបានគ្រងតំណែងដ៍ធំមួយនេះរយៈពេល៣ឆ្នាំ គឺចន្លោះឆ្នាំ១៩៨២ ដល់១៩៨៥ ។ រីឯអភិបាលរាជធានីលំដាប់លេខរៀងទី៤ រឹកតែប្រសើរជាងអ្នកមុនៗ ដែលអាចឈរជើងបានរហូតដល់ទៅ៥ឆ្នាំ គឺចន្លោះពីឆ្នាំ ១៩៨៥ ដល់ឆ្នាំ១៩៩០ ថាតើអភិបាលរាជធានីជំនាន់នោះជានរណា តាមពិតគឺជា លោក ថោង ខុន អាឌិតរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ។

ក្រៅពីលោក ថោង ខុន អ្នកដែលកាន់តំណែងបន្ទាប់ គឺលោក ហុក ឡង់ឌី ដែលកាន់ចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩២ ហើយលោកក៍ជាអាឌិតមេប៉ូលិសកម្ពុជាផងដែរ ។ ក្រៅពីលោក ហុក ឡង់ឌី អ្នកដែលឡើងបន្ត គឺ លោក សុឹម កា ដែលកាន់ចន្លោះពីឆ្នាំ ១៩៩២ ដល់១៩៩៣ ។ ចំណែកអភិបាល ដែលឡើងបន្ទាប់ គឺ លោក ឈឹម សៀកឡេង ដែលកាន់រយៈពេល៥ឆ្នាំ គឺចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ។

ក្រោយមករដ្ឋាភិបាល ក៍បានផ្ទេរដាក់ លោក ជា សុផារ៉ា ជំនួសវិញ ដោយលោកកាន់បានរយៈពេល៤ឆ្នាំ គឺចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ ។ ក្រោយមកភ្នំពេញក៍ចាប់ផ្ដើមល្បីល្បាញខ្លាំងឡើងៗ ទាំងរឿងល្អ ឬរឿងមិនល្អ បន្ទាប់ពី លោក កែប ជុតុមា ត្រូវរដ្ឋាភិបាលផ្ទេរឱ្យមកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ដែលលោកអាចឈរជើងបានរហូតដល់ទៅ១០ឆ្នាំ គឺចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១៣ ។ ពេលនោះហើយ ដែលបញ្ហាដីធ្លី ប្រព័ន្ធលូ និងទឹកជន់លិចក្រុងបានផ្ទុះ ។

ក្រោយពីសភាពការណ៍តានតឹង ស្របនឹងស្ថានការណ៍នយោបាល គួបផ្សំដល់អាណត្តិ ឬលើសអាណត្តិផងនោះ លោក កែប ជុតិមា ក៍ត្រូវបានរដ្ឋាភិបាលផ្ទេរចេញដោយដាក់ជំនួស លោក ប៉ា សុជាតិវង្ស គឺចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៧ ។

ក្រោយមករដ្ឋាភិបាលក៍បានសម្លឹងឃើញ លោក ឃួង ស្រេង ដែលត្រូវឡើងតំណែងជំនួសពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ។

យោងតាមឯកសារ លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៧ ជំនួសលោក ប៉ា សុជាតិវង្ស។ ដើមឡើយ លោកជា អភិបាលរងរាជធានីភ្នំពេញ ហើយក៍ធ្លាប់ធ្វើជាអភិបាលខណ្ឌសែនសុខ ព្រមទាំងធ្លាប់នៅខណ្ឌទួលគោកផងដែរ។ ក្រៅពីតួនាទី ក្នុងជួររដ្ឋាភិបាល លោកក៍មានតួនាទីក្នុងបក្ស ដែលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សរាជធានីភ្នំពេញផងដែរ ។

យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា) អភិបាលរាជធានី-ខេត្ត ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីរាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ជាទូទៅ អាណត្តិរបស់អភិបាលរាជធានី-ខេត្ត គឺមានរយៈពេល ៤ ឆ្នាំ។ • ប៉ុន្តែ អភិបាលអាចត្រូវបានតែងតាំងបន្តសម្រាប់អាណត្តិទី ២ ដែលមានរយៈពេល ៤ ឆ្នាំ បន្ថែមទៀត (សរុបគឺ ៨ ឆ្នាំ)។

តើលើសឆ្នាំឬអត់ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឃួង ស្រេង បានកាន់តំណែងនេះអស់រយៈពេលប្រហែល ៩ ឆ្នាំ ហើយ (២០១៧-២០២៦) ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជា សក្កានុពលផ្សេងៗទៀតដែលប្រទេសទាំងពីរត្រូវពង្រឹងជាមួយគ្នា និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com