មែនទែនទៅនៅក្នុងសង្គ្រាមការទូត មុនប្ដឹង ត្រូវសម្លឹងយោធា ដើម្បីធានាលើកិច្ចព្រមព្រៀងក្នុងតុចរចារ ឬសិទ្ធិសញ្ញាផ្សេងៗ ត្រូវការសំឡេងគាំទ្រពីមហាអំណាច ប៉ុន្តែបើសត្រូវមិនខ្លាចទេ ព្រោះគេអាងអំណាចយោធា ប្រាកដជារឿង ដែលពិបាកបំផុត ។ ដើម្បីឆ្លងផុតវាល 3 អន្លង់ 4 ឬក្បួនគេចផុតពីសង្គ្រាម ជុំ 3 និងដើម្បីឲ្យអំណាចទាំង 4 ចេញមុខព្រមគ្នាការពារខ្មែរ ត្រូវតែអត់ធ្មត់ជាទីបំផុត ទើបអាចឆ្លងផុត។ លោក ហុក ណាវ អ្នកវិភាគនៅលើបណ្ដាញសង្គមដ៏ល្បីមួយរូប បានបន្ដថា បងប្អូនប្រហែលជាធ្លាប់ឮ ពាក្យ វាល3 អន្លង់4 នៃក្បួនទំនាយខ្មែរ និងការបកប្រែមកផ្សេងៗ គ្នា និងដូចជាពាក្យ បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត។
តើចាស់ជំនាន់មុនគាត់ចង់និយាយពីអ្វី? តើចង់និយាយអំពីសង្គ្រាម ជុំទី 3 ក្នុងឆ្នាំ 2026 និងការជួយ នៃអំណាចទាំង 4 តើមែនដែរឬទេ? ពីព្រោះគេស៊ីញ៉េ នៅលើតុ ប៉ុន្តែមិនអនុវត្ត យើងកាន់តែអត់ធ្មត់ គេកាន់តែបានចិត្ត កាន់តែខ្លាំង និងអាងកម្លាំងយោធារបស់គេ។ គេនិយាយថា ការអត់ធ្មត់មានដែនកំណត់ ការអត់ធ្មត់អាចចង់បញ្ជាក់រឿង 4 យ៉ាង ឬក៏និយាយម្យ៉ាងទៀតថា ការធ្វើសង្គ្រាមស្របច្បាប់ បានប្រាប់មហាអំណាចអំពីមហិច្ឆតារបស់សត្រូវ។ រួចក៏បានបបួលទៅតុលាការអន្តរជាតិ ដើម្បីរកអ្នកខុសនិងអ្នកត្រូវ។ រួចក៏បានទៅចុះលើកិច្ចព្រមព្រៀងសេចក្ដីថ្លែងការណ៍រួម ។
រួមទាំងរៀបចំខ្លួនរួចជាស្រេច នៅក្នុងករណីចាំបាច់ គឺត្រូវតែវាយបក។ តើបងប្អូនយើងយល់ពីអ្វី ដែលខ្ញុំនិយាយដែរឬទេ? មុនដំបូងឡើយគេចោទយើងថាឈ្លានពានគេ ប៉ុន្តែបច្ចុប្បន្នគេកំពុងតែឈរជើងនៅលើទឹកដីយើង ដូច្នេះបញ្ជាក់ថាគេគឺបានឈ្លានពានយើងមែន មានAOT គឺជាសាក្សី ពេលដែលពួកគេចុះទៅមើលផ្ទាល់ៗ ឃើញនៅលើទឹកដីខ្មែរ។ រួចខ្មែរក៏បានប្ដឹង Asian. UN. ICJ. ICC. និងការចរចារទ្វេភាគី GBC&JBC ថែមទៀត បញ្ជាក់ថា ខ្មែរស្របច្បាប់ លើនីតិវិធី និងគោរពលើសេចក្ដីថ្លែងការណ៍រួម រួមទាំងការអន្តរាគមន៍របស់ចិន ផងដែរ ។ រួចខ្មែរ ក៏បានត្រៀមខ្លួន ទិញចូលអាវុធទំនើបៗ បន្ថែម មានទាំងជើងគោករបស់លេងថ្មីៗជាច្រើនមុខ ជើងទឹកនាវាចម្បាំង និងជើងអាកាស តាមព័ត៌មានបែកធ្លាយ ជាយន្តហោះចម្បាំងពហុជំនាញ រួចក៏បានរៀបចំកម្លាំងកងទ័ពបន្ថែម ថែមទាំងខ្មែររៀបចំអនុម័តកាតព្វកិច្ចយោធា ដើម្បីត្រៀមខ្លួនការពារជាតិ គឺក្នុងសម្ពាធចាំបាច់ និងស្របច្បាប់ សម្រាប់សៀម បើវាចង់បន្តជុំទី3។
បើនិយាយអំពីសង្គ្រាមចិត្តសាស្ត្រ របស់សៀមបច្ចុប្បន្ន ឱ្យខ្មែរឈឺចាប់ សម្រាប់ខ្មែរដែលមិនដឹង អំពីអំណាចទាំង 4 ដែលខ្ញុំជម្រាបជូនខាងលើអាចនឹងឈឺចាប់មែន។ ប៉ុន្តែបើខ្មែរដឹង និងពិចារណា ខ្ញុំគិតថា ពួកគាត់មើលធ្លុះ គឺយកការឈឺចាប់ប្រែជាកម្លាំងសាមគ្គី បើសិនមាន ជុំទី 3 ក៏គ្មានអ្វីត្រូវខ្លាច យ៉ាងច្រើនរលាយដូចគ្នា មិនមែនកម្ពុជា ទិញអាវុធចូលបន្ថែម និងរៀបចំកម្លាំងយោធា មិនដើម្បីធានា បើមាន ជុំទី 3 ឯណា? គឺសុទ្ធតែមានការរៀបចំទុកត្រៀមជាស្រេចនៅក្នុងករណីចាំបាច់បំផុត។ ដូច្នេះបើសៀម គិតចង់បន្តសង្គ្រាម មានតែបាងកករលំរលាយ ពីព្រោះ PHL-03 និងអ្វីៗ ទិញថ្មីៗ ជាច្រើនទៀត ខ្មែរមិនទាន់យកប្រើប្រាស់មិនទាន់អស់មួយគ្រាប់ គឺប្រហែលជាអាចចេញ ក្នុងវគ្គ 3។ ប៉ុន្តែបើសិនសៀម ចង់ជ្រើសរើសលើនីតិវិធីទ្វេភាគី MOU 2001 អនុវត្តន៍ GBC&JBC UNLCOS. ICJ. ICC និងផែនទីបារាំងទើបតែរៀបចំប្រគល់ជូនខ្មែរលើនីតិវិធី ក៏គ្មានបញ្ហា អាចនិយាយបានថា សៀមដកទ័ព ត្រឡប់ទៅវិញយ៉ាងអាម៉ាស់ ថែមទាំងទទួលខុសត្រូវ នៅក្នុងសង្គ្រាមថែមទៀត។ អញ្ចឹងហើយលោក ហុក ណាវ សូមបងប្អូនយើង កុំមានសម្ពាធ ហើយត្រូវតែជឿជាក់លើរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលយើង លោកគិតគូរណាស់ រួចរឿងដែលខ្ញុំជម្រាបជូនខាងលើសុទ្ធតែឃើញច្បាស់ៗ អំពីចំណុចទីមួយៗ មិនមែនខ្ញុំសរសេរដើម្បីតែស្អំចិត្តបងប្អូនទេ សុទ្ធតែបងប្អូនបានឃើញដឹងឮផ្ទាល់ភ្នែកខ្លួនឯង។
លោក ហុក ណាវ សូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ បើមានចន្លោះឬខ្វះខាតត្រង់ចំណុចណា? ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន។
លោក ហុក ណាវ សូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីការពារជាតិយើង៕