ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អង្គការWFP ផ្ដល់ថវិកា 1.5 លានដុល្លារជួយពលរដ្ឋកម្ពុជារងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា ថៃ
ថ្ងៃទី ៖ 12-02-2026, ដោយ​​ Dara007 , 49 Views
                     
ភ្នំពេញៈ អង្គការWFP ផ្ដល់ថវិកា 1.5 លានដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា ថៃ ដោយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ  ការបាត់បង់ មុខរបរចិញ្ចឹមជីវិត និងអសន្តិសុខស្បៀង។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥នៅអគ្គាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី ១២ កុម្ភៈ ២០២៦ លោកស្រី យ៉ុងណាន ផាក (Kyungnan PARK) តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP ប្រចាំកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ដែលស្មីនឹង ១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុននេះ ដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ ២០២៧។

លោកស្រីគូសបញ្ជាក់ថា គម្រោងនេះនឹងគាំទ្រការស្តារជីវភាពនិងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ  ការបាត់បង់ មុខរបរចិញ្ចឹមជីវិត និងអសន្តិសុខស្បៀង បន្ទាប់ពី វិវាទនៅខែកក្កដា និងធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ក្នុងរយៈពេល ១២ ខែ នៃគម្រោងនេះ  គ្រួសារប្រមាណ ១,៥០០ ដែលត្រូវជា ចំនួនមនុស្សប្រមាណ ៦,០០០ នាក់ នឹង ទទួលបាន អត្ថប្រយោជន៍ផ្ទាល់ដូចជាអង្ករលាយមីក្រូសារជាតិ  និង ប័ណ្ណប្រាក់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ដែលបានស្ដារឡើងវិញនឹងអាចជួយបម្រើដល់ មនុស្សរាប់ពាន់នាក់ទៀត ។

ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ឱ្យគ្រួសារភៀសសឹក   កម្មករដែលត្រលប់មកពីប្រទេសថៃវិញ   ស្ត្រី កុមារ និងក្រុមមនុស្សដែលមានកង្វះអាហារូបត្ថម្ភ ។

លោកស្រីបានលើកឡើងពីសារ:សំខាន់នៃវិធីសាស្ត្រសមាហរណកម្ម របស់គម្រោងនេះថាៈ “គម្រោងនេះដែលមានថវិកាផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន នឹងផ្តោតគោលដៅរួមបញ្ចូលគ្នារវាង  ការធានាលើសន្តិសុខស្បៀង   ការលើកកម្ពស់អាហារូបត្ថម្ភ   ការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងការស្តារហេត្ថារចនាសម្ព័ន្ធរបស់សហគមន៍ឡើងវិញ ។ ដោយការរួមបញ្ចូលរវាងជំនួយស្បៀងបន្ទាន់ជាមួយនឹងការស្តារសហគមន៍ឡើងវិញ ពួកយើងកំពុងគាំទ្រគ្រួសារដែលរងផលប៉ះពាល់អោយអាចកសាងជីវិតរបស់ពួកគេឡើងវិញ ក្នុងខណៈដែលពួកគាត់កំពុងកសាង មូលដ្ឋានគ្រឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ និង ការកសាង ស្ថិរភាពរយៈពេលវែងនៅតាមតំបន់ព្រំដែនកម្ពុជា។

លោក អឺអិណុ អាហ្សឺហ្ស៉ី (Atsushi UENO) ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះកិច្ចខិតខំស្តារឡើងវិញរបស់កម្ពុជា៖ “តាមរយៈការសហការរបស់យើងជាមួយកម្មវិធីស្បៀង អាហារពិភពលោក (WFP) ។

លោកសង្ឃឹមថា គម្រោងនេះ ដែលបានភ្ជាប់ជំនួយស្បៀងជាមួយនឹងការស្តារជីវភាពឡើងវិញ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអោយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញនូវជីវភាព និងកិត្តិយស របស់ពួកគាត់ឡើងវិញ។

លោកកិត្តិសង្កហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គ.ជ.គ.ម. មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយគាំទ្រដ៏ទាន់ពេលវេលាមួយនេះពីប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ។ ការពង្រឹងហេត្ថារចនាសម្ព័ន្ធសហគមន៍ និង សមត្ថភាពមូលដ្ឋាគឺចាំបាច់ណាស់សម្រាប់ការស្ដារឡើងវិញនៅថ្ងៃនេះ និងសម្រាប់ជាការត្រៀមទុកជាមុន ប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមាននៅពេលអនាគតផងដែរ។តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ  គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់ អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាច ចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។ អ្នកចូលរួមក្នុងគម្រោងនឹងទទួលបានអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់សម្រាប់ប្រើក្នុងការទិញម្ហូបដែលសម្យូរដោយអាហារូបត្ថម្ភ   ដើម្បីលើកកម្ពស់ទីផ្សារក្នុងសហគមន៍ និងពង្រឹងភាពមាំរបស់ក្រុមគ្រួសារពួកគាត់ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អង្គការWFP ផ្ដល់ថវិកា 1.5 លានដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា ថៃ ដោយទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com