ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ស្ថានភាពនៃក្រុងប៉ោយប៉ែត បានវិលទៅរកស្ថានភាពដូចដើមវិញហើយ
ថ្ងៃទី ៖ 06-01-2026, ដោយ​​ Dara007 , 9 Views
                     
បន្ទាយមានជ័យៈ គិតមកត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ថានភាពនៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានវិលទៅរកស្ថានភាពដូចដើមវិញហើយ ដោយអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ បានចូលទៅរស់នៅ និងប្រកបអាជីវកម្ម ដូចគ្រាមុនការបាញ់ប្រហារដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ របស់យោធាថៃមកលើទឹកដីកម្ពុជា។

ប្រាប់អ្នកសារព័ត៌មាន លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលភៀសសឹកពីការភ័យខ្លាច ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់យោធាថៃទៅកាន់តំបន់សុវត្ថិភាពនោះ បានវិលត្រឡប់មកប្រកបអាជីវកម្ម និងរស់នៅក្នុងក្រុងប៉ោយប៉ែតដូចដើមវិញចិត្ត១០០ភាគរយហើយ។ អាជីវកម្ម ត្រូវបានបើកឡើងវិញទាំងអស់ ខណៈក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មច្រកអន្តរជាតិព្រំដែនកម្ពុជា-ថៃ មួយនេះ មានជនបរទេសមកធ្វើការ និងប្រកបអាជីវកម្មចំនួន៦៩ ជាតិសាសន៍ ក្នុងនោះជនជាតិថៃច្រើនជាងគេ បូករួមនិងប្រជាពលរដ្ឋខ្មែរផងដែរ។

លោកបញ្ជាក់ពីមូលហេតុដែលក្រុងប៉ោយប៉ែត មិនបានបិទទ្វារអំឡុងពេលមានការបាញ់ប្រហារដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើយន្តហោះរបស់យោធាថៃ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រដ្ឋមន្រ្តីសុខាភិបាល បានជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តការកែលម្អគុណភាពសេវា និងកាត់បន្ថយបញ្ហាអសកម្ម ក្នុងការបម្រើសេវាសុខាភិបាល ក្នុងឆ្នាំ២០២៦ ដើម្បីធានាអ្នកជំងឺបានទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com