|
UN អរគុណម៉ាឡេស៊ី ចិន និងអាម៉េរិក ជាពិសេស លើបទឈប់បាញ់កម្ពុជា-ថៃ
ថ្ងៃទី ៖ 27-12-2025, ដោយ Dara007 , 3 Views
ភ្នំពេញៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ អរគុណម៉ាឡេស៊ីដែលជាប្រធានអាស៊ាន រួមទាំងចិន និងអាម៉េរិកចំពោះកិច្ចប្រឹងប្រែងក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានការណ៍កម្ពុជា-ថៃ។
លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ក្រោយការប្រកាសបទឈប់បាញ់កម្ពុជា-ថៃ។
«អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង"។
តាមសេចក្តីថ្លែងការណ៍ដដែល UN អះអាងពីការ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
|