ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សៀមធ្វើសង្គ្រាមសង្ឃឹមឈ្នះខ្មែរព្រោះតែហេតុផល6 យ៉ាង
ថ្ងៃទី ៖ 23-12-2025, ដោយ​​ Dara007 , 225 Views
                     
ទី1. កម្លាំងអាវុធ សៀមយល់ថា ខ្លួនមានអាវុធទំនើបជាងខ្មែរព្រោះតែសៀម មានអាវុធ មកពីអាមេរិច អ៊ីស្រាអែល ចិន និងស៊ុយអែត ជាដើម ដូចជាយន្តហោះចម្បាំងនិងអាវុធកម្រិតធំតូចជាច្រើនប្រភេទលើសខ្មែរ។ ប៉ុន្តែអ្វីដែលសៀមមិនដឹងនឹក ស្មានដល់ គឺខ្មែរមិនព្យាយាមឱ្យសៀមពង្រីកសង្គ្រាមឡើយ។ ដូច្នេះហើយ ទោះមានអាវុធកម្រិតណា? ក៏ប្រើត្រឹមតែវាយមិនអាចទប់ទល់ឈ្នះ BM-21 របស់ខ្មែរ ត្រឹមខ្សែបន្ទាត់ព្រំដែន។ ទី2. កម្លាំងយោធា សៀមយល់ថា ការរៀបចំប្រព័ន្ធកងទ័ពនៃគ្រប់ទម្រង់ដែលមានការហ្វឹកហ្វឺនដល់ពិសេសបំផុត និងបានចំណាយខ្ពស់បំផុត អាចមានសមត្ថភាពក្នុងការប្រយុទ្ធ លើសខ្មែរ ពីព្រោះតែមានចំនួនច្រើន។ ប៉ុន្តែអ្វីដែលមេទ័ពសៀមមិននឹកស្មានដល់ ខ្មែរប្រើប្រាស់ការអត់ធ្មត់និងការពន្យារពេល គឺដើម្បីឱ្យកើតជាកងទ័ពទេវតាវាយប្រហារសៀម 1= 100នាក់ និងព្យាយាមបង្កើតកម្លាំងថ្មី ដើម្បីទប់សម្រាប់រយៈពេលវែង។ ទី3. កម្លាំងសេដ្ឋកិច្ច សៀមយល់ថា ប្រទេសសៀមមានGDP ខ្ពស់ ចំពោះការធ្វើសង្គ្រាមបញ្ហាសេដ្ឋកិច្ច គ្មានអ្វីប្រឈមនោះទេ មិនតែប៉ុណ្ណោះអាចដណ្ដើមសេដ្ឋកិច្ចរបស់ខ្មែរព្រោះតែបិទសេដ្ឋកិច្ចខ្មែរចោលថែមទៀត។ ប៉ុន្តែអ្វីដែលសៀមមិននឹកគិតដល់ ខ្មែរស៊ូខាំស្មៅ អត់ប៉ុណ្ណាក៏ត្រូវតែតស៊ូ កាន់តែវ៉ៃ គឺកាន់តែខ្លាំង រហូតបង្កើតកម្លាំងសេដ្ឋកិច្ចផលិតផលខ្លួនឯងនិងបិទនៃសេដ្ឋកិច្ចសៀម វិបត្តិនៃសង្គ្រាមសៀមគឺគ្មានប៉ះសេដ្ឋកិច្ចខ្មែរ។ ទី4. កម្លាំងជនភៀសសឹក សៀមយល់ថាការពង្រីកសង្គ្រាមគឺបង្កើនជនភៀសសឹកកាន់តែច្រើន ពេលនោះប្រទេសខ្មែរ នឹងកើតចលាចល ខ្វះស្បៀងអាហារនិងការរស់នៅ ពិតជាពលរដ្ឋគាត់ទ្រាំមិនបាននឹងងើបតវ៉ា។ ប៉ុន្តែសៀមមិននឹកស្មានដល់ទេ ត្បិតខ្មែរភៀសសឹកកំសត់បន្តិច ប៉ុន្តែខ្មែរមិនភ្លេច ជួយគ្នានោះទេ ទីណាមានជនភៀសសឹកគឺទីនៅនោះមានស្បៀង និងរៀបប្រព័ន្ធនៃការលើកទឹកចិត្តឱ្យតស៊ូ និងខិតខំការពារដ៏ល្អបំផុត។ ទី5. កម្លាំងការទូត សៀមយល់ថា សហប្រតិបត្តិការនៃសៀមជាមួយលោកសេរីហាក់បីមានភាពស្អិតរមួតខ្លាំងក្លា បើសិនជាមានចម្បាំង ប្រាកដជាប្រទេសទាំងអស់នោះ នឹងគាំទ្រសៀមក្នុងសង្គ្រាមឈ្លានពានខ្មែរ។ ប៉ុន្តែសៀមគិតខុសធ្ងន់ណាស់គឺយុទ្ធសាស្ត្រការទូតខ្មែរ ទាំងសកលនិងតំបន់ បានដើរទន្ទឹមគ្នា ដូច្នេះខ្មែរមានប្រៀបតាំងពីដើមដៃ បើនរណាលូកជួយសៀមគឺដូចប្រឆាំងពិភពលោកទាំងមូល(បង្ខំឱ្យអាប់កោនកិត្តិយស)។ ទី6. កម្លាំងសង្គ្រាមចិត្តសាស្ត្រ សៀមយល់ថាការរៀបយុទ្ធវិធីប្រព័ន្ធចារកម្ម MMO និង ប្រូស៊ីក្រៅប្រទេស អាចធ្វើសង្គ្រាមចិត្តសាស្ត្របំបាក់ស្មារតី ដើម្បីឱ្យប្រជាពលរដ្ឋបាក់ទំនុកចិត្តគឺគិតថាគ្មានសង្ឃឹមឈ្នះទេ។ រឿងមួយនេះ គឺសៀម យល់ខុសបំផុត ខ្មែរពូកែលេង facebook ខ្លាំងណាស់ គឺត្រឹមសង្គ្រាមចិត្តសាស្ត្រ ទៅមិនរួចជាមួយខ្មែរឡើយ លើប្រព័ន្ធផ្សព្វផ្សាយ នយោបាយខ្មែររឹងមាំដោយប្រព័ន្ធផ្សព្វផ្សាយថ្នាក់ដឹកនាំជាតិ។

បងប្អូនឃើញទេ សៀមមានល្បិចជ្រៅប៉ុណ្ណា? រាជរដ្ឋាភិបាលយើងខ្លាំងប៉ុណ្ណា? ទើបខ្ញុំនិយាយថា ខ្ញុំមិនដែលសង្ស័យលើកយុទ្ធសាស្ត្រសង្គ្រាម និងការទូតនយោបាយ របស់ថ្នាក់ដឹកនាំជាតិម្ដងណាឡើយ។ ព្រោះថ្នាក់ដឹកនាំជាតិលោកគឺបានត្រៀមនិងរៀបចំទុកមុនទាំងអស់ សូម្បីតែស៊ូធ្មត់ រហូតដល់ច្រូតស្រូវហើយទើបប្រយុទ្ធទប់ទល់សៀម មានអំបុកស្រូវថ្មី វាយសៀមឈ្លានពាន ក៏សម្ដេច បានរៀបចំនៃយុទ្ធវិធីទុកជាមុនផងដែរ។ ការសរសេរទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លី ដើម្បីឱ្យបងប្អូនស្វែងយល់ បើមានចំណុចជ្រុលឬខ្វះត្រង់ចំណុចណា? ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន ខ្ញុំសូមគោរពអរគុណបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ ប្រភព ៖ លោក ហាក់ ណាវ 

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា រដូវត្រីប្រហុកបានមកដល់ហើយ អ្នកដែលមានបំណងទិញត្រីធ្វើប្រហុក ផ្អក សូមរួសរាន់ទៅទិញចាប់ពីថ្ងៃទី២៥ ខែធ្នូតទៅ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com