|
ម៉ោងជាង៥ យោធាថៃប្រើប្រាស់ F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ បាញ់ផ្លោងយ៉ាងសន្ធាប់ចូលភូមិសាស្ត្រ បឹងត្រកួន
ថ្ងៃទី ៖ 22-12-2025, ដោយ Dara007 , 4 Views
ក្រសួងការពារជាតិ បង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ៥:០២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ ចូលភូមិសាស្ត្រ បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
-ម៉ោង ៥:៤៩នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធាប់ ភូមិសាស្រ្តភូមិបឹងត្រកួន។
កងកម្លាំងកម្ពុជាកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
|