|
យោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣
ថ្ងៃទី ៖ 13-12-2025, ដោយ Dara007 , 6 Views
ភ្នំពេញៈ ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ គិតចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៣:០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ៨:០៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់។
- ម៉ោង ៨:៤៧នាទី រហូតដល់ម៉ោង ១១:៥៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រ ភូមិព្រៃចាន់។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់។
|