ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ មុននឹងមានការថ្កោលទោសរបស់អង្គការយូណេស្កូ ក្រោយចុះពិនិត្យស្ថានភាពជាក់ស្តែងចំពោះទាហានថៃ បានប្រើប្រាស់ អាវុធធុនធ្ងន់ មកលើប្រាសាទកម្ពុជា
ថ្ងៃទី ៖ 13-12-2025, ដោយ​​ Dara007 , 44 Views
                     
សៀមរាបៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថ្លែងថា មុននឹងមានការថ្កោលទោសរបស់អង្គការយូណេស្កូ ក្រោយចុះពិនិត្យស្ថានភាពជាក់ស្តែងចំពោះទាហានថៃ បានប្រើប្រាស់ អាវុធធុនធ្ងន់ មកលើប្រាសាទកម្ពុជា ដែលបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣២ របស់គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) ដែលក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ តាំងពីខែកក្កដា មក ទាហានថៃ បានប្រើប្រាស់ អាវុធធុនធ្ងន់ មកលើប្រាសាទខ្មែរចំនួនពីរទីតាំង គឺប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ដែលរងការខូចខាតធ្ងន់ធ្ងរ។ មហាជនបានចោទជាសំណួរជាច្រើន ជុំវិញការស្ងៀមស្ងាត់របស់ អង្គការយូណេស្កូ ដែលគាំពារកិច្ចការវប្បធម៌ និងបេតិកភណ្ឌ ដែលមិនមានការថ្កោលទោសចំៗទៅភាគីថៃ ដែលបាននិងកំពុងបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោកយ៉ាងដូច្នេះ។

លោកស្រីបានពន្យល់ថា ជាអង្គការឯករាជ្យដែលធ្វើការលើផ្នែកបេតិកភណ្ឌ និងមានសមាជិក ច្រើនប្រទេស យូណេស្កូមាននីតិវិធីច្បាស់លាស់សម្រាប់ធ្វើកិច្ចការងារនានា រួមទាំងការបំផ្លាញបេតិកភណ្ឌ របស់ទាហានថៃមកលើប្រាសាទបុរាណខ្មែរផងដែរ។ លោកស្រីបានបញ្ជាក់ថា ពេលមាន ហេតុការណ៍ភ្លាមៗ កម្ពុជាបានដាក់លិខិតទៅកាន់យូណេស្កូ បន្ទាប់មកស្ថាប័ននេះ ចេញលិខិតអំពាវនាវ ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់។

ជំហានបន្ទាប់ អង្គការដែលមានស្នាក់ការធំនៅប្រទេសបារាំងមួយនេះ ត្រូវបញ្ជូនអ្នកជំនាញការដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែង បន្ទាប់មកធ្វើរបាយការណ៍សម្រាប់កិច្ចប្រជុំធំ មុននឹងមានការថ្កោលទោសណាមួយកើតឡើង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏អំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ជារដ្ឋភាគីនៃអនុញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ មានការរួមគ្នាតែមួយ ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកឱ្យបានម៉ឺងម៉ាត់ បន្ទាប់ពីទាហានឈ្លានពានថៃបានប្រើអាវុធធុនធ្ងន់ បាញ់បំផ្លាញប្រាសាទបុរាណខ្មែរ ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ឆៃ ស៊ីណារិទ្ធ ថ្លែងថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com