ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ភាគីហត្ថលេខីនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គាំទ្រនូវទិសដៅលើកកម្ពស់ផលប្រយោជន៍ដល់កម្មករក និងជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលនៅឆ្នាំ២០២៦
ថ្ងៃទី ៖ 27-11-2025, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ ភាគីហត្ថលេខីនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គាំទ្រនូវទិសដៅលើកកម្ពស់ផលប្រយោជន៍ដល់កម្មករក និងជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលនាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទាញ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៣ នៃភាគីហត្ថលេខីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ នៅទីស្តីការក្រសួង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈកិច្ចប្រជុំនេះ ភាគីហត្ថលេខីនៃអនុស្សរណៈនៃការយោគយល់គ្នាបានផ្តល់ការគាំទ្រនូវទិសដៅអាទិភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដោយផ្ដោតលើការងារអាទិភាពសំខាន់ៗ រួមមាន ការលើកកម្ពស់ផ្នែកសុវត្ថិភាពនិងសុខភាពការងារ, កិច្ចសន្ទនាសង្គម, សមភាពនិងបរិយាបន្នយេនឌ័រ និងការជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរ អំពីតួនាទីដ៏សំខាន់របស់សមាគមនិយោជក និងសហជីព ក្នុងការលើកកម្ពស់ភាពទាក់ទាញរបស់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក៏ដូចជាវិស័យពាក់ព័ន្ធនានានៅកម្ពុជា ក្នុងការធានាសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពរដ្ឋបាលសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងភាគីពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំចូលរួមរបស់ក្រុមការងារគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដោយក្រសួងពាណិជ្ជកម្មនិងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់កិច្ចសហការ ការគាំទ្រ និងការចូលរួមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមកទទួលបានលទ្ធផលល្អ តាមរយ:ការជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទាញ ព្រមទាំងលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាប្រភពផ្គត់ផ្គង់ប្រកបដោយទំនុកចិត្តសម្រាប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ភាគីហត្ថលេខីនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា គាំទ្រនូវទិសដៅលើកកម្ពស់ផលប្រយោជន៍ដល់កម្មករក និងជំរុញការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថលនាឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញការគោរពលក្ខខណ្ឌការងារ និងបង្កើនភាពទាក់ទា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com