|
បក្ខពួកបាញ់រំដោះអ្នកទោសពីតុលាការខេត្តស្វាយរៀង ចាប់ខ្លួនមកវិញបានទាំងអស់ហើយ
ថ្ងៃទី ៖ 18-11-2025, ដោយ Dara007 , 8 Views
ស្វាយរៀងៈ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវករណីបាញ់រំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចាប់ខ្លួនមកវិញបានទាំងអស់ហើយ ក្នុងនោះមានអ្នកទោស៦នាក់ និងស្ដ្រីអ្នកមករំដោះម្នាក់ សរុបទាំងអស់៧នាក់។
ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕
|