ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាវាពេទ្យខ្នាតយក្សរបស់ចិន នឹងចូលមកចតនៅផែព្រះសីហនុនាឆ្នាំ២០២៦
ថ្ងៃទី ៖ 31-10-2025, ដោយ​​ Dara007 , 28 Views
                     
ព្រះសីហនុៈ នាវាពេទ្យខ្នាតយក្សរបស់ចិន នឹងចូលមកចតនៅផែព្រះសីហនុនាឆ្នាំ២០២៦ ដើម្បីចុះបេសកកម្មមនុស្សធម៌លើវិស័យសុខុមាលភាពសាធារណៈ។

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្រុងថាយចូវ ខេត្តជឺជាំង នាវាពេទ្យខ្នាតយក្សដែលមានបណ្តោយ១០០.១៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់១២ម៉ែត្រពីបាតនាវា និងទម្ងន់៥០០០តោន ត្រូវបានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិPEACELAND បានរួមគ្នារៀបចំព្រឹត្តិការណ៍កាត់ខ្សែបូរដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយបណ្តាសង្គមស៊ីវិលកម្ពុជាក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន នេះជាបេសកកម្មទី២របស់មូលនិធិPEACELANDលើវិស័យសុខាភិបាលសាធារណៈនៅកម្ពុជា។

បេសកកម្មនេះគ្រោងនឹងដាក់គោលដៅយកកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជា ធ្វើជាចំណតទី១របស់ខ្លួន។

លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចិនPEACELAND បានថ្លែងថា ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបន្ទាប់ពីបានដាក់ឱ្យដំណើរការរថយន្តពេទ្យចល័តខ្នាតធំនៅកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥មក មូលនិធិគ្រោងនឹងរៀបចំបេសកកម្មរបស់ខ្លួននៅកម្ពុជានាដើមឆ្នាំ២០២៦ ក្នុងបេសកកម្មមនុស្សធម៌លើវិស័យសុខុមាលភាពសាធារណៈ។

លោកក៏បានរំលេចនូវកិច្ចគាំទ្រពីគ្រប់អង្ពពាក់ព័ន្ធនានាដែលមានសមាគមមិត្តភាពកម្ពុជា-ចិនជាស្នូល ហើយមានអាជ្ញាធរមីនកម្ពុជា និង មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាដៃគូ បានផ្តល់ឱកាសដល់មូលនិធិបានចូលរួមចំណែកក្នុងបេសកកម្មកម្ចាត់មីននៅកម្ពុជា។ លោកបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃនៃបេសកកម្មរបស់មូលនិធិចិនPEACELANDនៅកម្ពុជា ហើយឯកឧត្តមបានលើកទឹកចិត្តដល់មូលនិធិបន្តកិច្ចសហការជាមួយអង្គពាក់ព័ន្ធនានាដើម្បីបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។

លោកបានសាទរនឹងសមិទ្ធផលនានាដែលមូលនិធិសម្រេចបាន ហើយបានស្វាគមន៍នាវាពេទ្យនេះទៅកម្ពុជានាដើមឆ្នាំ២០២៦។ គួរបញ្ជាក់ផងដែរថា នាវាពេទ្យនេះមានបន្ទប់វះកាត់ខ្នាតធំ និងបំពាក់ដោយសម្ភារវេជ្ជសាស្រ្តទំនើបទាន់សម័យ រួមជាមួយការគ្រប់គ្រងដោយប្រព័ន្ធAIផងដែរ។

លើសពីនេះ នាវានេះមានក្រុមគ្រូពេទ្យជំនាញជាច្រើនឯកទេសសម្រាប់បម្រើដល់វិស័យមនុស្សធម៌ខាងសុខភាពសាធារណៈនៅតាមបណ្តាប្រទេសសកលខាងត្បូង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រះសីហនុៈ នាវាពេទ្យខ្នាតយក្សរបស់ចិន នឹងចូលមកចតនៅផែព្រះសីហនុនាឆ្នាំ២០២៦ ដើម្បីចុះបេសកកម្មមនុស្សធម៌លើវិស័យសុខុមាលភាពសាធារណៈ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com