ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កិច្ចប្រជុំកំពូលអាស៊ានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារស្តីពីការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០
ថ្ងៃទី ៖ 29-10-2025, ដោយ​​ Dara007 , 35 Views
                     
ម៉ាឡេស៊ីៈ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ បានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារស្តីពីការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ (ACFTA 3.0) ដែលមានសក្តានុពលធំធេងក្នុងការបង្កើតកាលានុវត្តភាព ថ្មីៗ និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃថាមវន្តពាណិជ្ជកម្ម។

យោងតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៨ កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-នូវលសេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៥ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន់-នូវែលសេឡង់ និងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៥។ ថ្នាក់ដឹកនាំបានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារស្តីពីការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ (ACFTA 3.0) ដែលមានសក្តានុពលធំធេងក្នុងការបង្កើតកាលានុវត្តភាព ថ្មីៗ និងឆ្លើយតបទៅនឹងការវិវឌ្ឍនៃថាមវន្តពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន (CSP) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុង ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ថ្នាក់ដឹកនាំបានស្វាគមន៍ការអនុម័តផែនការ សកម្មភាពថ្មីដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីសន្តិភាព និងវិបុលភាព (ឆ្នាំ២០២៦-២០៣០) និងសំណើរបស់ចិនក្នុងការកំណត់ឆ្នាំ២០២៦ ជាឆ្នាំអាស៊ាន-ចិនសម្រាប់ខួប អនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីយ៉ាងសកម្មរបស់ចិន នៅក្នុងដំណើរការអន្តរកម្ម ថាមពលអាស៊ាន ជាពិសេសការរួមចំណែកក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន តាមរយៈអន្តរតំណភ្ជាប់ គ្នាទៅវិញទៅមក ក្របខ័ណ្ឌសម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពនានា និងបានអះអាងជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ចិនក្នុងការបង្កើតមជ្ឈមណ្ឌលសហប្រតិ- បត្តិការថាមពលស្អាតអាស៊ាន-ចិន ដើម្បីកសាងអនាគតថាមពលមួយក្នុងតំបន់ប្រកបដោយសុវត្ថិភាព ភាពធន់ និងមានកម្រិតឧស្ម័នកាបូនទាប។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្ដូរ រវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនៃភាពជាដៃគូអាស៊ាន-ចិនដែលស្ថិតស្ថេរ ព្រមទាំងបាន កោតសរសើរចំពោះវឌ្ឍនភាពក្រោមឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនអាស៊ាន-ចិន (២០២៤ ២០២៥) និងបានសម្តែងការគាំទ្រដ៏មុតមាំចំពោះការបង្កើតឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ចិន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ម៉ាឡេស៊ីៈ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៨ បានស្វាគមន៍ការចុះហត្ថលេខាលើពិធីសារស្តីពីការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ (ACFTA 3.0) ដែលមានសក្តានុពលធំធេងក្នុងការបង្កើតកាលានុវត្តភាព ថ្មីៗ និងឆ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com