Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព្រឹត្តិការណ៍នយោបាយ
  • សន្តិសុខ-សង្គម
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • វិដេអូរ
  ព័ត៍មានថ្មីៗ
សម្ដេចធិបតី៖ ក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ ក្រោយព័ត៌មានថៃបានផ្សាយការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឱ្យប្រជាពលរដ្ឋថៃចូលមកខាងកម្ពុជា
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ថ្មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើឱ្យបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។
ថ្ងៃទី ៖ 28-10-2026, ដោយ​​ Dara007 | 131 Views

គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ដែលចាយទុនប្រមាណ២៥០លានដុល្លារ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ
ពោធិ៍សាត់ៈ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ គ្រោងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២៦ខណៈដែលគម្រោងសាងសង់សម្រេចបានប្រមាណ ៩០% ហើយ។
ថ្ងៃទី ៖ 23-10-2026, ដោយ​​ Dara007 | 151 Views

សម្ដេចធិបតី ស្វាគមន៍លោក អ៊ុំ សំអាន បញ្ជូនក្រុមជំនាញព្រំដែនឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានស្វាគមន៍លោក អ៊ុំ សំអាន បញ្ជូនក្រុមជំនាញព្រំដែនរបស់ខ្លួន ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យថៃនៅកន្លែងនោះ។
ថ្ងៃទី ៖ 21-10-2026, ដោយ​​ Dara007 | 115 Views

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
អាស៊ែបៃហ្សង់ៈ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ថ្ងៃទី ៖ 13-10-2026, ដោយ​​ Dara007 | 176 Views

នាយករដ្ឋមន្រ្ដីកម្ពុជាបើកភ្លើងខៀវឱ្យ លោក អ៊ុំ សំអាន ចូលស្រុកចរចារឿងព្រំដែនថៃ តែ លោក អ៊ុំ សំអាន ហាក់ខ្លាចស្រមោល
ភ្នំពេញ : លោក អ៊ុំ សំអាន ដែលគេស្គាល់ថា ជាមេដឹកនាំជាន់ខ្ពស់មកពីគណបក្សប្រឆាំង និងជាក្បាលម៉ាស៊ីនដឹកនាំគណបក្សខុសច្បាប់នៅក្រៅប្រទេសក្រោមបញ្ជា លោក សម រង្សី ពេលនេះត្រូវនាយករដ្ឋមន្រ្ដីកម្ពុជាវ័យក្មេង លោក ហ៊ុន ម៉ាណែត បើកភ្លើងខៀវឱ្យចូលស្រុកដើម្បីជជែកចរចាពីរឿងព្រំដែនកម្ពុជា ថៃ បន្ទាប់ពីលោក អ៊ុំ សំអាន ចោទថា លោក ហ៊ុន ម៉ាណែត ចាប់ផ្តើមកាត់ទឹកដីខ្មែរ អោយទៅថៃ ។
ថ្ងៃទី ៖ 11-10-2026, ដោយ​​ Admin | 187 Views

បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមធ្យោបាយរថយន្តក្រុងមិនគិតថ្លៃ
ភ្នំពេញៈ បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមធ្យោបាយរថយន្តក្រុងមិនគិតថ្លៃ ដែលជួយសន្សំសំចៃប្រាក់ថ្លៃធ្វើដំណើរបានមួយចំនួនផងដែរ។
ថ្ងៃទី ៖ 09-10-2026, ដោយ​​ Dara007 | 195 Views

អ្នកនាំពាក្យ៖ លោក ស សុខា មិនពាក់ព័ន្ធនឹងអគារស្កេមនៅខេត្តព្រៃវែង និងទីតាំងផ្សេងឡើយ
ភ្នំពេញៈ អ្នកនាំពាក្យអះអាងថា លោក ស សុខា មិនជាប់ពាក់ព័ន្ធនឹងអគារស្កេមនៅខេត្តព្រៃវែង និងទីតាំងផ្សេង ដូចការបង្ហោះរបស់លោក តាំង សារាដា នោះឡើយ
ថ្ងៃទី ៖ 24-09-2026, ដោយ​​ Dara007 | 190 Views

សម្តេចធិបតីអញ្ចើញបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ថ្ងៃទី ៖ 23-09-2026, ដោយ​​ Dara007 | 156 Views

កម្ពុជាទាត់ចោលការចោទថា ប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា
ភ្នំពេញៈ កម្ពុជាបដិសេដសាជាថ្មីនូវការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំង បេតិកភណ្ឌវប្បធម៌សម្រាប់គោលបំណងយោធា និងចាត់ទុកការលើកឡើងនេះគឺជាចេតនាបំភ្លៃព័ត៌មាន គេចមិនទទួលខុសត្រូវពីសកម្មភាពនៃការបំផ្លិចបំផ្លាញ និងបាញ់កម្ទេចប្រាសាទព្រះវិហារ ។
ថ្ងៃទី ៖ 15-09-2026, ដោយ​​ Dara007 | 165 Views

សង្គ្រាមឈ្លានពានដោយយោធាថៃទាំងពីរលើក ប្រាសាទព្រះវិហាររងការខូចខាត៥៦២ ទីតាំង និង ៥០១ រណ្តៅគ្រាប់
ភ្នំពេញៈ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងថា ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីការវាយប្រហាររបស់យោធាថៃនៅក្នុងឆ្នាំ២០២៥ កន្លងទៅអំឡុងពេលឈ្លានពានទឹកដីកម្ពុជា។
ថ្ងៃទី ៖ 11-09-2026, ដោយ​​ Dara007 | 138 Views

លោក ឡេង ណាវ៉ាត្រា និងបងប្អូនៗ ប្រកាសបោះចោលងារឧកញ៉ា និងទទួលទោសមុខច្បាប់ ក្រោយជាប់គាំងបំណុល
ភ្នំពេញៈ ក្រៅពី ប្រកាសបោះចោលងារជាឧកញ៉ា និងទទួលទោសមុខច្បាប់ លោក ឡេង ណាវ៉ាត្រា និងប្អូនៗ ប្រកាសលក់ដីផ្នូរម្ដាយ ឬ កង់ម៉ូតូ កង់ឡាន ដើម្បីប្រគល់ជូនក្រសួងដែនដីចាត់ចែង ក្រោយជាប់គាំងបំណុល ។
ថ្ងៃទី ៖ 09-09-2026, ដោយ​​ Dara007 | 163 Views

សម្តេចធិបតី កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អនៅWalk Street
ភ្នំពេញៈ សម្តេចធិបតី កោតសរសើរសាលារាជធានីភ្នំពេញ ដែលរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អនៅWalk Street បន្ទាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ព្រមទាំងកូនស្រី​ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦​ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី ៖ 07-09-2026, ដោយ​​ Dara007 | 132 Views

ឆ្នាំនេះបេក្ខជនប្រឡងជាប់បាក់ឌុប ជាង១២ម៉ឺននាក់ ស្មើ៨៤ភាគរយ ក្នុងនោះនិទ្ទេស A ជាង២ពាន់នាក់
ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនៅថ្ងៃអង្គារនេះថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនជាង១២ម៉ឺននាក់ ស្មើ៨៤ភាគរយ បានប្រឡងជាប់ ក្នុងនោះមាននិទ្ទេស A ជាង២ពាន់នាក់ ។
ថ្ងៃទី ៖ 01-09-2026, ដោយ​​ Admin | 133 Views

អគ្គិភ័យលេបត្របាក់ផ្សារនាគមាសអស់ជាង២០០តូប
ភ្នំពេញ : តូបលក់បន្លែ និងផ្លែឈើជាង២០០តូបនៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ត្រូវអគ្គិភ័យឆក់យកក្នុងពេលមួយប៉ព្រិច បើទោះសមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យភ្លាមៗក៍ដោយ ។
ថ្ងៃទី ៖ 29-08-2026, ដោយ​​ Admin | 130 Views

សម្តេចធិបតី ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភាថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រាប់បណ្ដាថ្នាក់ដឹកនាំសភានៃអន្តរសភា ISC ថា កងទ័ពថៃនៅតែបន្តកាន់កាប់តំបន់ជាច្រើនចូលមកក្នុងទឹកដីកម្ពុជា សូម្បីតែហួសពីខ្សែបន្ទាត់ព្រំដែន ដែលខ្លួនបានទាមទារតែឯង។
ថ្ងៃទី ៖ 27-08-2026, ដោយ​​ Dara007 | 151 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia