ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៤ខែដើមឆ្នាំ២០២៥ កម្លាំងរដ្ឋបាលជលផលខេត្ដកែប ឃាត់ខ្លួនជនល្មើស១០នាក់
ថ្ងៃទី ៖ 26-04-2025, ដោយ​​ Dara007 , 67 Views
                     
កែបៈ កម្លាំងរដ្ឋបាលជលផល ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ បានបង្រ្កាបបទល្មើសនេសាទ១១ករណី ឃាត់ខ្លួនជនល្មើស១០នាក់ ខណៈដែលអ្នកប្រព្រឹត្តបទ ល្មើស ១០នាក់នេះ មាន៥នាក់ជាជនជាតិខ្មែរ និង៥នាក់ទៀតជាជន ជាតិបរទេស។

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសជលផលក្នុងដែន នេសាទ សមុទ្រខេត្តកែប សរុបបាន១១ករណី ដោយបានរិបអូសទូកនេសាទល្មើសចំនួន៣គ្រឿង រួមជាមួយឧបករណ៍ឆក់៦គ្រឿង និងខ្សែភ្លើងមួយចំនួនត្រូវបានដកហូត ខណៈដែលអ្នកប្រព្រឹត្តបទ ល្មើស ១០នាក់ មាន៥នាក់ជាជនជាតិខ្មែរ និង៥នាក់ទៀតជាជន ជាតិបរទេស ត្រូវបានបញ្ជូនទៅ សាលាតំបូងខេត្តកែប ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

នៅក្នុងការចុះបង្ក្រាប១១ករណីនោះ សមត្ថកិច្ចជំនាញ ក៏បានពិន័យអន្តរការណ៍ចំនួន០២ករណី បានអនុវត្តវិធានការអប់រំណែនាំបាន ចំនួន០៦ករណី ធ្វើកិច្ចសន្យាដល់អ្នកនេសាទ សរុបចំនួន ០៦នាក់ ដកហូតឧបករណ៍ឆក់សរុបចំនួន០៦គ្រឿង អួនអូសមានភ្ជាប់ខ្សែភ្លើងចំនួន០៦ចូរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស សុខា អំពាវនាវឱ្យកម្មករ កម្មការិនី ចាត់ទុករោងចក្រ ប្រៀបបាននឹងផ្ទះបាយ ឬឆ្នាំងបាយរបស់ខ្លួន ពោលគឺកម្មករ និងថៅកែ ត្រូវពឹងអាស្រ័យដល់គ្នាទៅវិញទៅមក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com