ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា ស្នើសុំឱ្យ​អូស្ត្រាលី​ គាំទ្រ​បន្ថែមដល់ការងារ​បោសសម្អាតមីន​
ថ្ងៃទី ៖ 11-10-2024, ដោយ​​ Dara007 , 54 Views
                     
បុរី​ញូវយ៉កៈ កម្ពុជា ស្នេីសុំឱ្យ​អូស្ត្រាលី​ គាំទ្រ​បន្ថែមដល់ការងារ​បោសសម្អាតមីន​ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បីលទ្ធផល។

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤​លោក​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ ជួបសម្តែងការគួរសមជាមួយលោកជំទាវ Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ​ បុរី​ញូវយ៉ក​ សហរដ្ឋអាមេរិក​។ ក្នុង​ជំនួប​នោះ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីសម្រាប់ការគាំទ្រដល់ភាពជាប្រធាន​របស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកទី៥​ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ នៃ​អនុសញ្ញាអូតាវ៉ា។​

តាងនាម​សម្តេច​ធិបតី​ នាយករដ្ឋមន្ត្រី​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បានស្នេីសុំឱ្យ​រដ្ឋាភិបាល​នៃប្រទេស​អូស្ត្រាលី​ បន្តគាំទ្រដល់ការអភិវឌ្ឍ​ និងការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ រួមទាំង​គាំទ្រ​បន្ថែមដល់ការងារ​បោសសម្អាតមីន​ តាមរយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បីលទ្ធផល។

ជាមួយ​គ្នា​នោះ​ ឯកឧត្ដម​ប្រធាន​អនុសញ្ញាអូតាវ៉ា​ ក៏បានស្នេីសុំដល់ប្រទេសអូស្រា្តលី​ ជួយ​ជំរុញ​លេីកទឹកចិត្តដល់ប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក​ ឱ្យគាំទ្រ និងចូលរួមជាមួយអនុសញ្ញាអូតាវ៉ា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ប្រេសិតពិសេសបារាំង​ ជឿជាក់ថា កម្ពុជា នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត បន្ទាប់ពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com