ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ការឃាត់ខ្លួន លោក ស៊ុន ចន្ធី គឺការបញ្ចេញមតិបង្កភាពវឹកវរនៅក្នុងសង្គម
ថ្ងៃទី ៖ 23-05-2024, ដោយ​​ Dara007 , 183 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការឃាត់ខ្លួន លោក ស៊ុន ចន្ធី គឺការបញ្ចេញមតិបង្កភាពវឹកវរនៅក្នុងសង្គម ដោយសារការមួលបង្កាច់បំភ្លៃការពិតចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការឃាត់ខ្លួនលោក ស៊ុន ចន្ធី ដោយសារតែលោកបានផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងកេងចំណេញនយោបាយរបស់ខ្លួន ដោយបានចោទមួលបង្កាច់ថា រាជរដ្ឋាភិបាលបានដាក់គោលនយោបាយរើសអើងចំពោះប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចោទបំភ្លៃរបស់លោក ស៊ុន ចន្ធី បែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយអាចឈានដល់បង្កភាពវឹកវរនៅក្នុងសង្គម តាមការជឿពាក្យសម្ដីមិនពិតនេះ។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានស្នើទៅមិត្តបរទេសមួយចំនួន កុំឱ្យគាំទ្របុគ្គលមួយចំនួនដែលប្រព្រឹត្តខុសច្បាប់ និងត្រូវមើលឱ្យឃើញថា តើបុគ្គលនោះបានប្រព្រឹត្តកំហុសអ្វី ទើបឈានទៅដល់ការអនុវត្តច្បាប់បែបនេះ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com