ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូសព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ “គឺច្រើនហួសកម្រិត” ដែលអាចធ្វើឱ្យរោងចក្របិទទ្វាដោយសារតម្លៃពលកម្មថ្លៃ
ថ្ងៃទី ៖ 16-09-2026, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារគឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណារួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។

លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា ប្រាក់ឈ្នួលពលកម្មអប្បបរមាដល់ ២៥០ ដុល្លារនេះ ខ្ញុំយល់ថា ជាកម្រិតមួយច្រើនហួសកម្រិត ដែលធ្វើឱ្យរោងចក្រសហគ្រាសទាំងអស់នឹងអាចបិទទ្វារ ដោយសារតែកម្លាំងពលកម្មថ្លៃពេក»។ ជាមួយគ្នានេះ លោកបណ្ឌិត បានពន្យល់ពីហានិភ័យនៃការរើរោងចក្រថា ប្រទេសក្នុងតំបន់នៅជិតកម្ពុជាដែលជាអ្នកផលិតផលិតផលកាត់ដេរដែរនោះ ដូចជាភូមា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងវៀតណាមជាដើមនឹង ទាញរោងចក្រឱ្យប្តូរទីតាំងព្រោះតម្លៃប្រាក់ឈ្នួលមានកម្រិតទាមជាងកម្ពុជា។

លោកបានថ្លែងថា៖ «បើយើងប្រៀបធៀបទៅបណ្តាប្រទេសផ្សេងៗទៀត ជាពិសេសយើងមើលទៅប្រទេសវៀតណាម ដែលផលិតភាពការងារគាត់មានផលិតភាពខ្ពស់ ហើយប្រាក់ឈ្នួលនៅក្នុងប្រទេសវៀតណាម មានតែតំបន់ហូជីមិញមួយទេ ដែលមានប្រាក់ឈ្នួលអប្បបរមាប្រហាក់ប្រហែលនឹងកម្ពុជា តំបន់ផ្សេងទៀតនោះគឺមានប្រាក់ឈ្នួលទាបជាងកម្ពុជាយើង»។

ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ ក៏បានពន្យល់ថា ការចរចាប្រាក់ឈ្នួលគួរផ្អែកលើភស្តុតាងជាក់ស្តែងពីភាគីទាំងពីរ ដោយពិនិត្យទាំងអតិផរណា ការចំណាយរបស់កម្មករ និងសមត្ថភាពរបស់និយោជក។

លោកបានលើកឡើងថា៖ «ការកំណត់ប្រាក់ឈ្នួលក៏ត្រូវពិនិត្យលើស្ថានភាពជាក់ស្តែងរបស់រោងចក្រ សហគ្រាស និងថ្លៃដើមផលិតកម្ម រួមទាំងការដឹកជញ្ជូន ភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងវត្ថុធាតុដើម ដើម្បីស្វែងរកអត្រាប្រាក់ឈ្នួលដែលសមស្រប»។

សូមបញ្ជក់ថា ផ្តល់យោបល់ពីអ្នកវិភាគបែបនេះគឺធ្វើឡើងក្នុងពេលដែលក្រុមសហជីពមួយចំនួនតូចកំពុងបើកយុទ្ធនាការទាមទារប្រាក់ឈ្នួលចំនួន២៥០ដុល្លារសម្រាប់ប្រាក់ឈ្នួលគោលឆ្នាំ២០២៧ ខណៈដែលយន្តការចរចាត្រីភាគីបាននិងកំពុងដំណើរការចរចាចំនួន៥លើករួចមកហើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងការងារ បង្កើនសមត្ថភាពប្រើប្រាស់ AI ដើម្បីជាជំនួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់សាធារណជន ជាពិសេសបងប្អូនក ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com