ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក គុណ ញឹម ៖ វិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ គឺមានលក្ខណៈមោះមុត ម៉ឺងម៉ាត់
ថ្ងៃទី ៖ 29-04-2026, ដោយ​​ Dara007 , 8 Views
                     
ភ្នំពេញៈ លោក គុណ ញឹម បានថ្លែងថា ការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ គឺជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

ក្នុងកម្មវិធីរៀបចំផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសរំលេចថា ការដាក់ចេញវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះ មានលក្ខណៈមោះមុត ម៉ឺងម៉ាត់ និងប្រាកដនិយម និងជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច សំដៅដោះស្រាយបញ្ហាប្រឈម និងបាតុភាពអសកម្មរ៉ាំរ៉ៃនានាដែលកើតមានឡើងនាពេលកន្លងមក។

លោកបន្តថា ការដាក់ចេញវិធានការមុតស្រួចទាំងនេះ គឺជាការចាំបាច់បំផុតនៅពេលកម្ពុជា កំពុងរងឥទ្ធិពលធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ចនោះ គឺព្យុះសង្ឃរា ៣ ផ្ទួនគ្នា ៖ ទី១- សង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ , ទី២- យុទ្ធនាការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប Online Scam និងទី៣- សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរដោយសារសង្គ្រាមនៅទីនោះ។ ឆ្លើយតបនឹងវិបត្តិទាំងនេះ ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈ ជាសកល រាជរដ្ឋាភិបាលបានចេញវិធានការបញ្ចុះពន្ធ និងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួនទៀត ដោយដាក់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋ លើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ ។

លោកសង្កត់ធ្ងន់ថា តាមរយៈវិធានការជាគោលនយោបាយទាំងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជាជិត៥០លានដុល្លារក្នុងមួយខែ។

លោកគូសបញ្ជាក់ទៀតថា ភូមិសាស្ត្រនយោបាយដែលមានលក្ខណៈស្មុគស្មាញ និងក្តៅគគុកនេះ វិធានការមុតស្រួចដែលបានរៀបចំឡើង ហើយទទួលបានការអនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានគោលបំណងបង្កជាបរិយាកាសស្មើភាពនៅក្នុងការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក គុណ ញឹម បានថ្លែងថា ការដាក់ចេញនូវវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ គឺជាផ្នែកមួយនៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com