Campst Asia
CAMPOST
  • ដំណឹងសំខាន់ៗ
  • ព្រឹត្តិការណ៍នយោបាយ
  • សន្តិសុខ-សង្គម
  • សេដ្ឋកិច្ច
  • ទេសចរណ៍
  • វិដេអូរ
  ព័ត៍មានថ្មីៗ
បញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច,ធ្វើឲ្យខូចខាតដោយចេតនា,រក្សាទុក និងប្រើប្រាស់សារធាតុញៀន
បន្ទាយមានជ័យៈ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ថៃ សុខលាង ភេទប្រុស អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដី​ពី​ករណីលួចនិងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលបង្កឡើងដោយជនសង្ស័យ០១ក្រុម មានគ្នាប្រហែល១៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលមកកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួន០២គ្រឿង បណ្ដាលឱ្យខូចខាតធ្ងន់ធ្ងរ និងបានធ្វើសកម្មភាពចូលទៅលួចយកធុងបាស់របស់ជនរងគ្រោះនៅនៅក្នុងផ្ទះបន្ថែមទៀត។​ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានរត់គេចខ្លួនអស់។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 53 Views

ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះសង្កេតការណ៍ អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យៈ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 47 Views

ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញៈ កាលពីថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ២១នាក់ (ស្រី​៤នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 41 Views

គ្រោះថ្នាក់ចរាចរណ៍ខែតុលា បង្កឱ្យមនុស្សស្លាប់ជិត១៥០នាក់ និងរបួសច្រើនជាង៣០០នាក់
ភ្នំពេញៈ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស កើតឡើងចំនួន ២១៩ករណី និងបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សរហូតដល់១៤៧នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ និងស្រាល៣៨៣នាក់។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 44 Views

សម្តេចធិបតី ៖ លោកគ្រូ អ្នកគ្រូការបង្រៀន កុំចោលសៀវភៅ
កំពង់ធំៈ សម្តេចធិបតី ថ្លែងថា លោកគ្រូ អ្នកគ្រូការបង្រៀន កុំចោលសៀវភៅ ទោះបីជាការបង្រៀនតាមប្រព័ន្ធឌីជីថលមានភាពទំនើប និងជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនត្រូវបោះបង់ចោលការអាន និងការរៀនសូត្រតាមរយៈសៀវភៅនោះឡើយ។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង សរុបមាន ៥៥បន្ទប់រៀន នៅវិទ្យាល័យទ្រៀល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 51 Views

សម្តេចធិបតី ៖ សាសាទាំងអស់មិនឱ្យសិស្សប្រើទូរស័ព្ទនៅក្នុងម៉ោងសិក្សាដាច់ខាត
កំពង់ធំៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យគ្រប់សាសាទាំងអស់មិនត្រូវឱ្យសិស្សប្រើទូរស័ព្ទនៅក្នុងម៉ោងសិក្សាជាដាច់ខាត ខណៈដែលការរៀនរបស់សិស្សមួយចំនួនមានការធ្លាក់ចុះ។ ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ៥ខ្នង សរុប ៥៥បន្ទប់រៀន នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ថ្ងៃទី ៖ 03-11-2026, ដោយ​​ Dara007 | 56 Views

របរធ្វើអំបោសរបស់អ្នកអង្គរ ក្នុងភូមិសំរោង
សៀមរាបៈ អំបោសជាសម្ភារប្រើប្រាស់ប្រចាំមួយដ៏ចាំបាច់សម្រាប់ជីវភាពរស់នៅ ប្រើសម្រាប់បោសសម្អាតផ្ទះ ទីធ្លា និងតាមដងផ្លូវជាដើម។ អំបោសដែលធ្វើពីដើមរុក្ខជាតិមានច្រើនប្រភេទ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ច្រើនធ្វើវាពីដើមពួច និងដើមម្រេចទន្សាយ។
ថ្ងៃទី ៖ 02-11-2026, ដោយ​​ Dara007 | 68 Views

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អំពាវនាវក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវក្មួយៗសិស្សានុសិស្ស យុវជន និងយុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និង អភិវឌ្ឍខ្លួនជាប្រចាំ។
ថ្ងៃទី ៖ 02-11-2026, ដោយ​​ Dara007 | 74 Views

ជនជាតិឥណ្ឌូនេស៊ី ៣៧នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា
ភ្នំពេញៈ កាកពីថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិឥណ្ឌូនេស៊ី សរុបចំនួន ៣៧នាក់ (ស្រី​២នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ថ្ងៃទី ៖ 02-11-2026, ដោយ​​ Dara007 | 50 Views

ត្រីមាសទី២ ឆ្នាំ២០២៦ ៖ ប្រជាជនរស់នៅជាមួយមេរោគអេដស៍ដែលមិនទាន់ដឹងស្ថានភាពឆ្លងមេរោគអេដស៍ មានចំនួន៤ ០០០នាក់
ភ្នំពេញៈ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា ត្រីមាសទី២ ឆ្នាំ២០២៦ ប្រជាជនរស់នៅជាមួយមេរោគអេដស៍ដែលមិនទាន់ដឹងស្ថានភាពឆ្លងមេរោគអេដស៍ មានចំនួនពី ៣ ០០០ ទៅ៤ ០០០នាក់, ករណីឆ្លងថ្មីប្រចាំឆ្នាំលើក្រុមប្រជាជនប្រឈមខ្ពស់ មានប្រមាណ៨០% នៃចំនួនអ្នកឆ្លងសរុបប្រចាំឆ្នាំចំនួន៩៦០ករណី។
ថ្ងៃទី ៖ 31-10-2026, ដោយ​​ Dara007 | 78 Views

លោកស្វាយ ស៊ីថា៖ រួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ
ភ្នំពេញៈ លោកស្វាយ ស៊ីថា អំពាវនាវរួមគ្នាពង្រឹងនិងពង្រីក​បណ្តាញការងារសាធារណមតិ ដើម្បីថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមជាតិ» សម្រាប់ការពារឱ្យបានគង់វង្ស។
ថ្ងៃទី ៖ 31-10-2026, ដោយ​​ Dara007 | 75 Views

៩ខែឆ្នាំ២០២៦ មន្រ្តីអន្តោប្រវេសន៍កម្ពុជាសម្រួលបែបបទជូនពលរដ្ឋ និងរឹតបន្តឹងឈានទៅទប់ស្កាត់ ឃាត់ខ្លួនអ្នកបម្រុងនឹងឆ្លងដែនខុសច្បាប់ជិត៣ពាន់លើក
ភ្នំពេញៈ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទចេញទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រុមហ៊ុននានា ជូនប្រជាពលរដ្ឋខ្មែរសរុប៥.៤១០នាក់។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ថ្ងៃទី ៖ 30-10-2026, ដោយ​​ Dara007 | 84 Views

សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ទៅកាប់ស្កាព្រៃយកដីរដ្ឋដោយខុសច្បាប់
បាត់ដំបងៈ សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមមេខ្យល់ទៅកាប់ស្កាព្រៃយកដីរដ្ឋដោយខុសច្បាប់ ហើយរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាលរដ្ឋណាដែលអត់ដីពិតប្រាកដ ។ការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកពូជស្រូវ និងកញ្ចប់ស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ចំនួន ១៥.១៥៥គ្រួសារ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្តល់ពូជស្រូវជូនប្រជាពលរដ្ឋយកទៅបង្ករបង្កើនផលឡើងវិញបន្ទាប់ពីជួបបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់នាពេលថ្មីៗនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ ។
ថ្ងៃទី ៖ 30-10-2026, ដោយ​​ Dara007 | 86 Views

សម្តេចធិបតី ៖ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោលនោះទេ
បាត់ដំបងៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោលនោះទេ ខណៈដែលប្រទេសជាតិកំពុងជួបលំបាកចំពោះមុខ ដូចជា ទឹកជំនន់ និងសង្រ្គាមជាមដើម។
ថ្ងៃទី ៖ 30-10-2026, ដោយ​​ Dara007 | 100 Views

ភ្ញៀវទេសចរអន្តរជាតិ ១៥សញ្ជាតិ នៃនាវា Odyssey ថ្លែងអំណរគុណកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅ
ព្រះសីហនុៈ កម្ពុជាបន្តបង្ហាញទឹកចិត្តមនុស្សធម៌ «ប្រទេសតូច តែបេះដូងធំ»៖ ភ្ញៀវទេសចរអន្តរជាតិប្រមាណ ២០០នាក់ មកពី ១៥សញ្ជាតិ រួមជាមួយនាវិក និងក្រុមការងារប្រមាណ ១៥០នាក់ នៃនាវាទេសចរណ៍ Villa Vie Odyssey បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចដ៏ល្អ ការយកចិត្តទុកដាក់ និងការសម្របសម្រួលចាំបាច់នានា ក្នុងអំឡុងពេលដែលនាវាទេសចរណ៍នេះកំពុងចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ថ្ងៃទី ៖ 30-10-2026, ដោយ​​ Dara007 | 48 Views

  ផ្សព្វផ្សាយពាណិជ្ជកម្ម
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
campost.asia