ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឱកាសការងារជាង ២ពាន់កន្លែង ដាក់ពាក្យ និងសម្ភាសភ្លាមៗ
ថ្ងៃទី ៖ 10-02-2025, ដោយ​​ Dara007 , 56 Views
                     
ភ្នំពេញៈ ឱកាសការងារជាង ២ពាន់កន្លែង រង់ចាំយុវជន និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ២០៣៤ កន្លែង ពីក្រុមហ៊ុនធំៗ១៩ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅមួយកន្លែងងាយស្រួល។

ក្រុមហ៊ុនធំៗទាំង១៩ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖ ម៉ាស្ទ័រស៊ុគីស៊ុប មីក្រូហិរញ្ញវត្ថុអរគុណ សឹលូសិន ឯ.ក, ក្រុមហ៊ុន អ អឹម អេ (ខេមបូឌា)ម.ក, អង្គការប្រព័ន្ធទិន្នន័យកម្ពុជា (DDD), ក្រុមហ៊ុនត្រាំ ហ្វីតនេស ឯ.ក, ផ្សារទំនើបម៉ាក្រូ (ខេមបូឌា) ឯ.ក, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ក្រុមហ៊ុនអ៊ី អេហ្វ ជី (អិចប្រេស ហ្វូដគ្រុប), មីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី, ក្រុមហ៊ុន អេហ្វដាប់ប៊ែលយូឌីឡាយ៍ អ៊ីនសូរេន (ខេមបូឌា) ម.ក, ក្រុមហ៊ុន គីមម៉ិច ខនស្រ្តាក់សិន និងអ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក, ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី, ហាងសៀវភៅ ក្លេអូ, ស៊ែកស៊ល អេស៊ា យូមេន រីសសស៍, ធនាគារ ស្ថាបនា, ក្រុមហ៊ុន កំពូលខា មេហ្គាលីស៊ីង ភីអិលស៊ី, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ។

ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនេះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ជាប់ផ្សារស្ទឹងមានជ័យថ្មី។

លោក គុយ សុខា មន្រ្តីផ្នែក Partnership នៃអង្គការប្រព័ន្ធទិន្នន័យកម្ពុជា(DDD) លើកឡើងថា លោកពិតជាសប្បាយចិត្តក្នុងការចូលរួមជាមួយ NEA ក្នុងការផ្តល់ព័ត៌មានពីទីផ្សារការងារ និងឱកាសការងារដល់សិស្ស/និស្សិត។

លោកបន្ថែមថា តាមរយៈកិច្ចសហការជាមួយនឹង NEA កន្លងមក លោកមើលឃើញថា NEA គឺជាស្ថាប័នមួយដែលយុវជនសិស្សនិស្សិតមិនគួរមើលរំលងនោះទេ ព្រោះស្ថាប័រដ្ឋមួយនេះជាកន្លែងប្រមូលផ្តុំព័ត៌មានទីផ្សារនៅប្រទេសកម្ពុជាយ៉ាងសំបូរបែប៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤ កន្លងទៅនេះ បានកើនឡើងរហូត១០ពាន់លានដុល្លារ អាមេរិកធៀបឆ្នាំ២០២៣ មាន៨ពាន់លានដុល្លារអាមេរិក។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com