លោក ហួត ហាក់ សង្ឃឹមយ៉ាងមាំថា ក្រុមកីឡាបាល់ទាត់ របស់ក្រសួងអធិការកិច្ច នឹងសាមគ្គីផ្ទៃក្នុង
ថ្ងៃទី ៖ 09-08-2024, ដោយ admin , 192 Views
ភ្នំពេញ : លោក ហួត ហាក់ សង្ឃឹមយ៉ាងមុតមាំ ថាក្រុមកីឡាបាល់ទាត់ របស់គ្រួសារអធិការកិច្ច នឹងបន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាក្រុម ដោយប្រកាន់ខ្ជាប់នូវការគោរពនូវវិធានលក្ខន្តិកៈនៃការប្រកួត ដើម្បីឈានទៅដណ្តើមបាននូវជ័យជម្នះ និងកិត្តិយសជូនក្រសួងអធិការកិច្ច។
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ បន្តថា «កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាពសុខដុមរមនារបស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ។
អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមកីឡាករយុវជនក្រសួងអធិការកិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់គ្រួសារអធិការកិច្ច នាល្ងាចថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ លោក ហួត ហាក់ បន្ថែមថា ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបន្តសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ ជាពិសេសវិស័យកីឡា ៕
|