ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
លោក ឃ្លាំង ហួត ក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
ថ្ងៃទី ៖ 02-07-2024, ដោយ​​ Dara007 , 200 Views
                     
ភ្នំពេញៈ លោក ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនរាជធានី និងជាអភិបាលរងរាជធានីភ្នំពេញ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដំឡើងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ចុះហេត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ។

សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «សម្រេចដំឡើងលោក ឃ្លាំង ហួត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្ស ប្រជាជនរាជធានី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ»។

លោក ឃ្លាំង ហួត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ​ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌជ្រោយចង្វារ ដែលមានលោក ប្រាក់ សុខុន អនុប្រធានព្រឹទ្ធសភា ជាប្រធានក្រុមការងារ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងថា ជប៉ុន កម្ពុជា គប្បីត្រូវធ្វើបន្ថែមគឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលប្រទេសទាំងពីរ គឺមិនអាចខ្វះបានឡើយ នៃទំនាក់ទំនងលើវិស ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com