ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ណែនាំដល់សាលាភូមិន្ទរដ្ឋបាលត្រូវធ្វើស្តង់ខ្ពស់
ថ្ងៃទី ៖ 10-06-2024, ដោយ​​ Dara007 , 169 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាភូមិន្ទរដ្ឋបាលត្រូវធ្វើស្តង់ខ្ពស់ ដើម្បីពង្រឹងគុណភាពរបស់សិស្សឱ្យមានគុណភាព។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។​

ពាក្យរបស់សម្ដេចធិបតី គឺ «គួរ!» មិនមែន «ត្រូវតែ!» នោះទេ។ សាលាគួរតែមានស្ដង់ដាអនុវត្តវិន័យខ្ពស់ នេះជាគោលដៅធំ។ វិន័យ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងសាលា។ នេះទើបជាអ្វីដែលសម្ដេចធិបតីមានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាលគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែមិនគួរមានវិធានការតឹងរឹង ព្រោះមន្ត្រីរាជការជាថា្នក់ដឹកនាំបច្ចុប្បន្ន និងអនាគត មិនចាំបាច់ដាក់វិធានការគៀបនោះទេ។

សម្ដេចធិបតីបានបន្តថា មន្ត្រីត្រូវមានស្ដង់ដាគំរូខ្ពស់ មន្ត្រីជាថ្នាក់ដឹកនាំ ការបណ្ដុះបណ្ដាលនៅទីនេះ គឺសុទ្ធតែជាអ្នកមានសក្ដានុពលខ្ពស់ធ្វើជាអ្នកដឹកនាំ សិស្សនីមួយៗគួរតែយល់ពីតម្លៃ និងកាតព្វកិច្ច៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ទឹកពិសាកម្ពុជា បានបង្កើនថវិកាបរិច្ចាគពីចំនួន ៥០០,០០០ ទៅ ១,០០០,០០០ ដុល្លារអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាទឹកចិត្តក្រុមហ៊ុនខ្មែរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ដោយស្ថិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com