ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ACU នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការខេត្តកំពង់ឆ្នាំង
ថ្ងៃទី ៖ 03-04-2024, ដោយ​​ Dara007 , 101 Views
                     
កំពង់ឆ្នាំងៈ អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបញ្ជូនអភិបាលរងស្រុកកំពង់លែងម្នាក់ និងបុគ្គល២រូបទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីទន្ទ្រានយកព្រៃលិចទឹកជុំវិញបឹងទន្លេសាបទំហំ៩ហិកតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះថា បុគ្គល៣រូប ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖ ១៖ ឈ្មោះ ពុំ សុផល ភេទ ប្រុស អាយុ ៥៩ឆ្នាំ មុខរបរ អភិបាលរងស្រុកកំពង់លែង ២៖ ឈ្មោះ លឹម ដានីន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង ៣៖ ឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ដែលបានយកព្រៃលិចទឹកទំហំ៩ហិចតា ដែលជាជម្រកត្រីពង ស្ថិតក្នុងដែនព្រៃលិចទឹក (តំបន់២) ជុំវិញបឹងទន្លេសាប ដែលត្រូវការពារដោយច្បាប់ ដើម្បីឈួសឆាយមកធ្វើជាកម្មសិទ្ធិឲ្យទាន់ពេល ដែលរាជរដ្ឋាភិបាលនឹងធ្វើការវាស់វែងកាត់ឆ្វៀល សម្រាប់ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ព្រឹទ្ធសភា បានឯកភាពគ្នាជាធ្លុងមួយ ក្នុងការចាត់ទុកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងការកសាងអធិបតេយ្យនៃសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com