ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបតី ៖ ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន ត្រូវដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ
ថ្ងៃទី ៖ 26-04-2026, ដោយ​​ Dara007 , 6 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ ដោយមិនចាប់ដាក់គុកទៀតឡើយ ដើម្បីបម្រើការជូនប្រទេសជាតិ។ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជានេះធ្វើឡើងក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦” នៅកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី ណែនាំដល់រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងផ្នែកពាក់ព័ន្ធសិក្សាផ្នែកច្បាប់ ដើម្បីយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបាន យកទៅដាក់ឱ្យបម្រើការងារនៅសមរភូមិមុខ។

សម្ដេចធិបតីបន្ថែមថា កាតព្វកិច្ចយោធានេះ ពុំមែនជារឿងហួសសម័យឡើយ ប៉ុន្តែបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់យុវជន តាមរយៈការអប់រំវិន័យ សីលធម៌ បំណិនជីវិត។

ទន្ទឹមនឹងនេះ សម្ដេចធិបតី គូសបញ្ជាក់ថា ក្នុងកាលៈទេសៈស្ថានការពិភពលោកមានការប្រែប្រួល បើយើងចង់ការពារសន្ដិភាពរបស់ប្រទេសយើង គឺយើងត្រូវតែខ្លាំងទាំងវិស័យសេដ្ឋកិច្ច និងយោធា ដើម្បីការពារជាតិ ដូច្នេះការដាក់ចេញច្បាប់កាតព្វកិច្ចយោធា គឺយើងតម្រង់ទិសដើរទៅលើគោលដៅនេះ។ សម្ដេចធិបតី បានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធា ចាប់ផ្ដើមអនុវត្តចំពោះពលរដ្ឋអាយុ ១៨ ទៅ ២៥ ឆ្នាំ ក្រោយពេលបញ្ចប់ការហ្វឹកហាត់ ពួកគាត់អាចទៅបន្តការងាររបស់ពួកគាត់ជាធម្មតា ក្នុងវិស័យឯកជននានាវិញ និងក្លាយទៅជាទាហានបម្រុងរហូតដល់អាយុ ៤៥ ឆ្នាំ។

គួរជម្រាបជូនថា គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ដោយឡែក ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។

កន្លងមកព្រះរាជាណាចក្រកម្ពុជា មានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលត្រូវបានប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២០៦/០៣០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ននិងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តនិរន្តរភាពគោលការណ៍គ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តភារកិច្ចការពារជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គម និងជួយសង្គ្រោះគ្រប់រូបភាព និងអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ ក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ គឺជាផ្លែផ្កានៃ «ផលលាភសន្តិភាព» ខណៈដែលសកលលោក និង តំបន់ ក៏ដូចជា កម្ពុជា បាននិងកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com