ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ACU បញ្ជូនខ្លួនជនសង្ស័យ ៣ នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌ
ថ្ងៃទី ៖ 09-05-2024, ដោយ​​ Dara007 , 77 Views
                     
ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបញ្ជូនជនសង្ស័យ ៣នាក់ទៅតុលាការ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀត។

ACU រកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ មកដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះបានប្រព្រឹត្ត រត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា។

ជនសង្ស័យទាំង៣នាក់ក្នុងនោះមាន គ្រូបង្រៀន ២នាក់ ម្នាក់ ១.ឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ ឆ្នាំគ្រូបង្រៀនវិទ្យាល័យសុខអានព្រៃសណ្តែក ២. ស៊ុន ពេជ្រសុមាលី ភេទស្រីអាយុ ៤៣ ឆ្នាំ គ្រូបង្រៀននៅសាលាបឋមសិក្សាធន់មន់ ៣. ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ក្រសួងផែនការ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សាធារណរដ្ឋឆែក ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបង្កើនការវិនិយោគថ្មីៗនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com