ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ កាតព្វកិច្ចរដ្ឋ និងវិស័យឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព
ថ្ងៃទី ៖ 09-05-2024, ដោយ​​ admin , 73 Views
                     
ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែតថ្លែងថាសម្តេចធិបតី៖ កាតព្វកិច្ចរដ្ឋ និងវិស័យឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព ព្រោះស្ថាប័នរដ្ឋមិនចង់ដើរតួនាទីជាឆ្មា ហើយវិស័យឯកជាកណ្តុរនោះទេ គឺចង់ឱ្យធ្វើជាឆ្មាទាំងអស់គ្នា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ដូច្នេះ កាតព្វកិច្ចវិស័យរដ្ឋ និងឯកជន ត្រូវសហការគ្នាដោយភាពស្មោះត្រង់ និងអនុលោមភាព  ដើម្បីធ្វើឱ្យមានសណ្ដាប់ធ្នាប់ មានប្រសិទ្ធភាព និងបរិស្ថានលើវិស័យវិយោគនៅកម្ពុជាប្រកបដោយភាពទាក់ទាញ ហើយផ្ដល់ភាពកក់ក្ដៅជូនអ្នកវិយោគទាំងក្នុង និងក្រៅប្រទេសមានភាពរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអនុវត្តន៍ និងគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា ហើយសម្តេចមិនចង់ឃើញស្ថាប័នរដ្ឋចាំតែដើរផាក ដើរពិន័យនោះទេ ពោលមិនចង់ឃើញស្ថាប័នរដ្ឋដើរតួនាទីជាឆ្មា ហើយវិស័យឯកជនជាកណ្តុរនោះទេ។

ជាមួយគ្នានេះ សម្តេចធិបតីប្រកាសថា កម្ពុជាបើកជំហរទ្វា គ្រប់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងមកបណ្ដាក់ទុននៅកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏ថ្លែងអំណរគុណអ្នកវិនិយោគបរទេស ដែលសម្រេចចិត្ដក្នុងការមកបណ្ដាក់ទុននៅកម្ពុជាផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សាធារណរដ្ឋឆែក ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបង្កើនការវិនិយោគថ្មីៗនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com