ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដីកម្ពុជា៖ កាសែតខេមបូឌាដេលី នឹងមិនចេញផ្សាយកែសម្រួល លើការចោទប្រកាន់ទទួលសំណូកពីលោក គុណ ញឹមនោះទេ
ថ្ងៃទី ៖ 04-05-2024, ដោយ​​ Dara007 , 111 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជាថ្លែងថា កាសែតខេមបូឌាដេលី នឹងមិនចេញផ្សាយកែសម្រួលជាសាធារណៈ លើការចោទប្រកាន់ទទួលសំណូកពីលោក គុណ ញឹមនោះទេ បន្ទាប់ពីភស្ដុងតាងបានចេញរួចហើយ។

នាយករដ្ឋមន្រ្ដីកម្ពុជា៖ កាសែតខេមបូឌាដេលី នឹងមិនចេញផ្សាយកែសម្រួល លើការចោទប្រកាន់ទទួលសំណូកពីលោក គុណ ញឹមនោះទេ ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជាថ្លែងថា កាសែតខេមបូឌាដេលី នឹងមិនចេញផ្សាយកែសម្រួលជាសាធារណៈ លើការចោទប្រកាន់ទទួលសំណូកពីលោក គុណ ញឹមនោះទេ បន្ទាប់ពីភស្ដុងតាងបានចេញរួចហើយ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយព័ត៌មាន របស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងការចោទប្រកាន់សម្ដេចធិបតី និងលោក គុណ ញឹម ទៅលើការសូកប៉ាន់លុយ ដើម្បីពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ជាប្រភេទព័ត៌មានក្លែងក្លាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំកំពុងតែប្រជុំ ស្រាប់តែមានព័ត៌មានរបស់ខេមបូឌាដេលី មកចោទប្រកាន់ថា លោក គុណ ញឹម ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសូកលុយខ្ញុំតាមរយៈភរិយារបស់ខ្ញុំ ដើម្បីបានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ តើនេះជាចេតនាអ្វី?»។

សម្ដេចធិបតីបានថ្លែងថា «រឿងនេះជារឿងក្លែងក្លាយ រឿងនេះបានប៉ះពាល់ខ្ញុំ និងគ្រួសារ ហើយរឿងបែបនេះក៏អាចប៉ះពាល់ដល់ប្រជាជន និងប៉ះពាល់ដល់ស្ថាប័ន។ តាមព័ត៌មានបស់ខេមបូឌាដេលីបានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យលោក គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវដល់ពេលចូលនិវត្តន៍ហើយ ឯកឧត្តម គុណ ញឹម ចង់ពន្យារដល់ឆ្នាំ២០២៨ ការពន្យារនេះដោយសារបានយកលុយមកសូកប៉ាន់ខ្ញុំ តាមរយៈភរិយារបស់ខ្ញុំ ដើម្បីបានចូលនិវត្តន៍ក្នុងឆ្នាំ២០២៨។

ដើម្បីជាការឆ្លើយតបការចោទប្រកាន់ទាំងនេះ ខ្ញុំបានយកលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាស និងចារឯកភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពីរឆ្នាំមុនដែលបានអនុញ្ញាតឲ្យ លោក គុណ ញឹម បានពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨ ដើម្បីដឹកនាំការ កំណែទម្រង់ប្រព័ន្ធគយ នេះយើងមានឯកសារជាភស្ដុងតាង ចុះបើសិនជាសម្ដេចគ្រាន់តែឲ្យគោលការណ៍ ឬមិនមានការឯកភាព តើរឿងនេះនឹងទៅជាយ៉ាងម៉េច?»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា មិនមានការសូកប៉ាន់នោះឡើយ ការបង្កើតបែបនេះ ដើម្បីជាចេតនានយោបាយ ឬយ៉ាងណា? ចាំមើលមើលថា ខេមបូឌាដេលី នឹងធ្វើយ៉ាងណា ព្រោះថាភស្ដុងតាងបានចេញរួចហើយ តើការចេញផ្សាយបែបនេះ មានចេតនា ឬអចេតនា? ប្រសិនបើជារឿងអចេតនា ច្បាស់ណាថា ខេមបូឌាដេលីនឹងចេញផ្សាយដើម្បីកែសម្រួល ព្រោះថា ភស្ដុងតាងបានបញ្ជាក់ហើយ ថាមិនមែនជាគោលការណ៍ ដែលសម្ដេចតេជោឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥នោះឡើយ គឺសម្ដេចបានឯកភាពឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៨ បើសិនមានការពន្យារការចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ក៏មានការឯកភាព និងគ្មានការបង់លុយណាមួយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ក្នុងនាមជានាយករដ្ឋមន្រ្ដី ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ ក្នុងការជ្រើសរើសតាំងតែអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពេលណាក៏បាន ខ្ញុំអាចជ្រើសរើសបេក្ខជន និងស្នើសុំ ជ្រើសតាំង តែងតាំង ផ្លាស់ប្ដូរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏បាន ផ្អែកលើគុណណាធិបតេយ្យ ហើយខ្ញុំគិតថា វិទ្យុខេមបូឌាដេលីដែលផ្សាយនេះប្រហែលជាមានចេតនា ចង់ឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវបើជ្រុលជាដាក់បែបនេះទៅហើយ អីចឹងឯកឧត្តម គុណ ញឹម ត្រូវនៅបន្ដដល់ឆ្នាំ២០២៨»៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com