ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ស្នើឱ្យក្រុមហ៊ុនតូយូតា ផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ
ថ្ងៃទី ៖ 02-05-2024, ដោយ​​ Dara007 , 86 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រុមហ៊ុនតូយូតាផ្ដល់ឱកាសដល់យុវជនជំនាញបច្ចេកវិទ្យាគ្រឿងយន្ដ ដើម្បីលើកកម្ពស់ធនធានមនុស្សកម្ពុជាក្នុងការឆ្លើយតបទៅនឹងការផលិតវត្ថុធាតុរបស់ខ្លួនសម្រាបនាំចេញផលិតផលសម្រេចផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ រោង ចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការបង្កើតរោងចក្រដំឡើងរថយន្តរបស់តូយ៉ូតានៅកម្ពុជា គឺជាឱកាសក្នុងការផ្ទេរបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនមកកម្ពុជា។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបើកថ្នាលបណ្ដុះបណ្ដាល និងផ្ដល់ឱកាសដល់យុវជនដែលកំពុងរៀនជំនាញវិជ្ជាជីវៈ និងយុវជនជាច្រើនទៀតអាចមកហាត់ការនៅក្នុងក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលជំនាញការអនុវត្ដជាក់ស្ដែង និងមានសម្ភារៈទំនើបៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលបច្ចេកវិទ្យាគ្រឿងយន្ដ គឺជាចំណុចអាទិភាពបន្ទាប់ ដែលមានសារៈសំខាន់នៅចំពោះមុខ ដើម្បីប្រែក្លាយផលិតភាព និងសត្ដានុពលរបស់ប្រជាពលរដ្ឋទាំងឱកាសការងារ និងអភិវឌ្ឍន៍វិស័យកម្មន្តសាល ដែលអាចមានសមត្ថភាពក្នុងការផលិត ផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេចដើម្បីនាំចេញ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុន ជាពិសេសក្រុមហ៊ុនដែលទើបវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា សូមចូលរួមប្រើប្រាស់វត្ថុធាតុដើម ដែលមាននៅក្នុងប្រទេសកម្ពុជាដែលកំពុងមានស្រាប់ផងដែរ។

ក្នុងឱកាសនោះ សម្ដេចធិបតី បានជំរុញឱ្យបុគ្គលិក កំពុងបំពេញការងារនៅក្នុងរោងចក្រដំឡើងរថយន្តតូយ៉ូតានេះ ត្រូវខិតខំពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនេះឱ្យបានល្អ ដើម្បីទទួលបានចំណេះ ជំនាញសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com