ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
តួកគី គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគីមកកម្ពុជា
ថ្ងៃទី ៖ 01-05-2024, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍តួកគី គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគីមកកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងឱកាសដែលលោក ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី៣០ ខែមេសា          ឆ្នាំ២០២៤ លោកស្រី  ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការពេញចិត្តនិងអំណរសាទរ ចំពោះការបើកការិយាល័យពាណិជ្ជកម្ម និងមជ្ឈមណ្ឌលវប្បធម៌តួកគី នៅកម្ពុជា។ ម្យ៉ាងទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines គ្រោងនឹងបើកដំណើរការជើងហោះហើរត្រង់ ពីតួកគី មកកម្ពុជា។

លោកស្រីសង្ឃឹមថា ជើងហោះហើរនេះនឹងជួយឲ្យការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែ មានភាពងាយស្រួល និងពង្រីកកំណើនទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកស្រីក៏បានសម្តែងការអរគុណចំពោះសភាកម្ពុជាដែលបានគាំទ្រតួកគីចូលជាអ្នកសង្កេតការណ៍របស់អាយប៉ាកន្លងមក។

ជាមួយគ្នានេះ លោកស្រី បានស្នើសុំកម្ពុជាគាំទ្រតួកគីជាដៃគូពិភាក្សា (Dialogue Partner) របស់អាស៊ាន និងគាំទ្រគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif Foundation នៅក្នុងការរួមចំណែកអភិវឌ្ឍស័យអប់រំនៅកម្ពុជា។ Maarif Foundation គឺជាមូលនិធិមិនសំដៅប្រាក់ចំណេញដែលយកចិត្តទុកដាក់លើការកសាងគ្រឹះស្ថានអប់រំនៅបរទេស ហើយមូលនិធិនេះក៏មានការផ្តល់អាហាររូបករណ៍តាមសកលវិទ្យាល័យផងដែរ។

ជាការឆ្លើយតប លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជានិងតួកគីមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាមួយគ្នា។ លោកក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោកស្រីឯកអគ្គរដ្ឋទូត ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាមួយ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា ដែលជំនួបទាំងពីរនេះបានរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

លោក ក៏បានគូសបញ្ជាក់អំពីគោលដៅអាទិភាពរបស់ សម្តេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភា គឺសម្តេចចង់ប្រែក្លាយស្ថាប័នព្រឹទ្ធសភាឲ្យក្លាយជាសភាការទូតដ៏សកម្ម។ ឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក សង្ឈឹមថាស្ថាប័ននីតិប្បញ្ញត្តិទាំងពីរកម្ពុជា-តួកគីនឹងមានសកម្មភាពផ្សេងៗ ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍នេះ។

ជាចុងក្រោយ លោក ប្រាក់ សុខុន បានជម្រាបលោកជំទាវថា កម្ពុជាស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់មូលនិធិ Maarif និងគាំទ្រប្រទេសតួកគីជាដៃគូពិភាក្សារបស់អាស៊ាន និងបានសម្តែងការជឿជាក់ថា លោកប្រធានសភាតួកគីនឹងអញ្ជើញចូលរួមវេទិកាអត់ឱន និងសន្តិភាព និងមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិគណបក្សនយោបាយអាស៊ី (ICAPP) ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com