ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាដង្ហើមសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ
ថ្ងៃទី ៖ 01-05-2024, ដោយ​​ Dara007 , 61 Views
                     
ព្រះសីហនុៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក និងនាពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចធិបតីបានបញ្ជាក់ថា កំពង់ផែព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបនហដថា កំពង់ផែស្វយ័តមិនត្រឹមតែជួយរកចំណូលសម្រាប់ជាតិនោះទេ តែផែក៏បានដើរតួនាទីជាចលកររុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការដឹកជញ្ជូនតាមផ្លូវចូលរួមចំណែកជំរុញភាពប្រកួតប្រជែងរបស់កសិផល និងផលិតរបស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការឆ្នាំ២០៥០ រាជរដ្ឋាភិបាល មិនត្រឹមប្រែក្លាយផែកម្ពុជា ទៅជាផែទឹកជ្រៅប៉ុណ្ណោះទេ តែក៏នឹងប្រែក្លាយ ទៅជាកំពង់ផែតំបន់ឡូជីស្ទីកតំបន់ផងដែរ។

សម្តេចធិបតី បន្ដថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣ មាននាវាឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ១,៥០៦គ្រឿង កើនឡើង ៤.៤៤ភាគរយ ប៉ុន្តែចំណុះផ្ទុកនាវាមានដល់ ១៩,១០៥,៧០៣ តោន ដែលមានកំណើនខ្ពស់ ៣៥,៤២ភាគរយ។ បច្ចុប្បន្ននេះ នាវាប្រមាណ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា ក្រៅពីនោះត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ដោយសារតែផែបច្ចុប្បន្នមានជម្រៅរាក់នៅឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com