ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ផ្ដល់លុយឱ្យ សាពូន មីដាដា ៣០ម៉ឺនដុល្លារ
ថ្ងៃទី ៖ 24-04-2024, ដោយ​​ Dara007 , 85 Views
                     
ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធនេះ បានបដិសេធការបង្ហោះសារ អតីតចម្រៀងល្បីឈ្មោះ លោក សាពូន មីដាដា ថា សម្ដេចជួយលុយជាង៦លានដុល្លារ ។ ប៉ុន្តែសម្ដេចទទួលស្គាល់ថា លោកធ្លាប់ជួយលុយសាពូន មីដាដា ចំនួន៣០ម៉ឺនដុល្លារដោយឱ្យទុកទិញផ្ទះ ។

យោងតាមការបង្ហោះសារ ពីអតីតតារាចម្រៀង លោក សាពូន មីដាដា បានបង្ហាញថា ( សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទានកាលពីជាង11ឆ្នាំមុន ) ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសេឺដេសពណ៌ក្រហម ខ្សែរកប្រាំតម្លឹង ស្រោបពេជ្រ12ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រោស ។

ក្រឡេកមកមើលសារសម្ដេចតេជោ ហ៊ុន សែន វិញ បានបង្ហោះថា តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះនៅវិមានឯករាជ្យនិងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេធមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយ បង់រំលោះឲ្យគេ។

សម្ដេចតេជោ បញ្ជាក់បន្ថែម កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែ កូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះ ឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនកូរ៉េនៅកម្ពុជា ដើម្បីទាក់ទាញ និងបង្កើនការអ្នកវិនិយោគរលកថ្មីរបស់កូរ៉េឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com