ថ្លែងក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤៦៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អ.ប.ស នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលមានការចូលរួមពីលោក Joseph Scheuer នៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការហួសចិត្តដែលអតីតទាហានអាវខ្មៅថៃ មកជជែកលេងជាមួយកងទ័ពកម្ពុជា កំពុងឈរជើងនៅលើប្រសាទតាមាន់ធំ ប៉ុន្តែ បែរជាលួចវៃទាហានរបស់កម្ពុជា រួចរត់គេចខ្លួនបាត់ ហើយខ្លួនជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្តែង មកចោទប្រកាន់មកលើទាហានកម្ពុជា ថាជាអ្នកបង្កឱ្យខ្លួនមានកំហឹងទ្រាំមិនបានទើបវាយមកលើទាហានរបស់កម្ពុជា។
ដូច្នេះ ចំពោះទង្វរបស់អតីតទាហានឈុតខ្មៅមកលើទាហានកម្ពុជា គឺមិនអាចព្យាយាមបកស្រាយយករួចខ្លួនលើសពីការការពិតនោះទេ។
លោក ទៀ សីហា បានលើកឡើងថា បញ្ហាវិវាទរវាងកម្ពុជា និងថៃ គឺមានក្រុមអ្នកនយោបាយមួយក្តាប់តូចមាននិន្នការប្រឆាំងរាជរដ្ឋាភិបាលទាំងកម្ពុជា និងថៃ បានព្យាយាមអូសបញ្ហានេះឱ្យកាន់តែរីកធំ រហូតឱ្យកងទ័ទពទាំងផ្ទុះអាវុធដាក់គ្នា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនតែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ លោក បានបង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលថៃ នឹងយល់កាន់តែច្បាស់ពីជំហររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយតាមរយៈការបើកច្រកទ្វារព្រំដែនពីសំណាក់ភាគីថៃដោយឯកតោភាគី ឈរលើស្មារតីស្មោះត្រង់ ជាក់លាក់។ ខណៈបច្ចុប្បន្ននេះ ប្រជាកសិករថៃ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការបិទច្រកព្រំដែនដោយឯកតោភាគី ពីសំណាក់កងទ័ពថៃជាដើម។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីជំហរដាច់ណាត់ក្នុងការបើកច្រកទ្វារព្រំដែនរវាងកម្ពុជា-ថៃឡើងវិញ ដោយអះអាងថា ការបើកច្រកទ្វារព្រំដែនមិនលំបាកនោះទេ ពោលកូនសោរប្រគល់ឱ្យភាគីថៃរួចរាល់ហើយ ត្រង់ការសម្រេចគឺស្ថិតនៅលើភាគីថៃ កម្ពុជាត្រៀមអនុវត្តតាមក្រោយបើកសិនថៃបើកព្រំដែនឡើងវិញ។
សម្ដេចធិបតី បានផ្ដល់លក្ខខណ្ឌ៣ចំណុចដល់ភាគីថៃ សម្រាប់ការបើកព្រំដែនឡើងវិញនេះ ដោយក្នុងនោះ ទី១៖ ថៃប្រកាសបើកមុន ហើយប្រកាសមិនបិទជាឯកតោភាគីជាថ្មី, ទី២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ និងទី៣៖ បើកដំណើរការប្រក្រតីភាពវិញ ឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា ដោយ៥ម៉ោងក្រោយកម្ពុជាបើកវិញភ្លាម៕