ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតីបញ្ជាឱ្យពន្លឿនការធ្វើកំណែទម្រង់វិសោធនកម្ម និងច្បាប់សោធនរបស់យោធាឱ្យបានអនុវត្ដនៅឆ្នាំ២០២៦
ថ្ងៃទី ៖ 14-07-2025, ដោយ​​ Dara007 , 34 Views
                     
កំពង់ឆ្នាំងៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបបញ្ជាឱ្យពន្លឿនការធ្វើកំណែទម្រង់វិសោធនកម្ម និងច្បាប់សោធនរបស់យោធាឱ្យបានអនុវត្ដនៅឆ្នាំ២០២៦ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់។ ការបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈ មណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាខេត្តកំពង់ឆ្នាំង និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ -១៤ កក្ដដា ២០២៥ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ ។

សម្តេចធិបតីបានផ្ដល់គោលការណ៍ពាក់ព័ន្ធនឹងការពង្រឹងវិស័យយោធា គឺឱ្យធ្វើវិសោធនកម្មច្បាប់ចំនួន២ ក្នុងនោះមានច្បាប់ កាតព្វកិច្ចយោធាឆ្នាំ ២០០៦ ដែលត្រូវធ្វើរួចរាល់ និងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ខាងមុខ និងការធ្វើវិសោធនកម្មនេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញសាច់ទ័ព ជាពិសេសការបំពេញ ពលទាហានថ្នាក់ក្រោមឱ្យបានគ្រប់គ្រប់គ្រាន់ និងទី២ ការធ្វើវិសោធនកម្មច្បាប់សោធន របស់យោធា ដើម្បីធ្វើឱ្យស្របតាមស្ថានភាពនៃប្រទេសជាតិនាពេលច្ចុប្បន្ន។ សម្តេចធិបតីបានបញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ច និងច្បាប់សោធន របស់យោធានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជាកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ព។

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ជាថ្មីថា ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ នឹងធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា ហើយការពង្រឹងវិស័យការពារជាតិនេះ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់មិនឈប់នោះទេ។

ទន្ទឹមនឹងនេះ សម្តេចធិបតីណែនាំឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការពិនិត្យមើលគោលការណ៍ពង្រឹងការជ្រើសរើសយោធាចារ្យថ្មី ដោយត្រូវកំណត់ឱ្យបានច្បាស់លាស់ ដើម្បីធានាដល់ការលើកកម្ពស់ការហ្វឹកហ្វឺនកងកម្លាំងកាន់តែមានប្រសិទ្ធខ្ពស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com