ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជ អាវុធហត្ថ ភ្នំជុំសែនរីករាយ និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃទី ៖ 14-07-2025, ដោយ​​ Dara007 , 30 Views
                     
កំពង់ឆ្នាំង : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល នៃមជ្ឈ មណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នាខេត្តកំពង់ឆ្នាំង និងអបអរសាទរ ខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ -១៤ កក្ដដា ២០២៥។ ពិធីនេះ ប្រារព្ធឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការរៀបចំពិធីនេះ ដើម្បីរំលឹកឡើងវិញនូវប្រវត្តិស្នាដៃ សមិទ្ធផល គោរពដឹងគុណ ការដឹកនាំ គ្រប់គ្រង បញ្ជា, គោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី យោធិននៃកងរាជអាវុធហត្ថ ដែលបានធ្វើពលិកម្ម, សួរសុខទុក្ខ និងជូនពរដល់យោធិន នៃកងរាជអាវុធហត្ថ ដែលសម្រាកព្យាបាលជំងឺ របួសតាម មន្ទីរពេទ្យ លំនៅឋាន និងថ្លែងអំណរគុណចំពោះអតីតយោធិននៃកងរាជអាវុធហត្ថ និវត្តជន ជនពិការ។

បន្ថែមពីនេះបានពង្រឹងធ្លុងមហាសាមគ្គីឯកភាពផ្ទៃក្នុង មហាគ្រួសារកងរាជអាវុធហត្ថ ឆ្ពោះទៅចូលរួម អនុវត្តកម្មវិធី នយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកំណែទម្រង់កងយោធពល ខេមរភូមិន្ទ។ ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺននេះបែងចែកជា៩តំបន់សំខាន់ៗ ដូចជា៖ ទី១.តំបន់រដ្ឋបាលរបស់សាលា, ទី២.តំបន់ស្នាក់នៅរបស់សិក្ខាកាម, ទី៣.តំបន់សិក្សាក្នុងថ្នាក់, ទី៤.តំបន់ស្នាក់នៅរបស់បុគ្គលិក, ទី៥.ទីលានហ្វឹកហាត់, ទី៦.ទីលានបាញ់គ្រាប់ពិត, ទី៧.ទីលានធ្វើសម យុទ្ធ ថ្នាក់យុទ្ធវិធី, ទី៨.ប្រព័ន្ធឃ្លាំងស្ដុកស្បៀង អាវុធ គ្រាប់ សម្ភារៈ មធ្យោបាយ, ទី៩.ទីលានកីឡា និងតំបន់ ទទួលភ្ញៀវ។ សមិទ្ធផលទាំងអស់នេះ កើតឡើងបាន គឺដោយសារប្រទេសមានសន្តិភាព ហើយសន្តិភាពនេះ កើតឡើងដោយនយោបាយឈ្នះ ឈ្នះ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងមានការចូលរួមពីប្រតិបត្តិករទាំងអស់។

សន្តិភាពនេះហើយ ដែលជា ឱកាស ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់ តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការ វិស័យ សន្តិសុខ និងវិស័យការពារជាតិ ជាមួយ បណ្តាប្រទេសជាមិត្តផងដែរ។បច្ចុប្បន្នតំបន់នេះបានថែរក្សា ការពារព្រៃឈើ សត្វព្រៃបានគង់វង្ស ហើយមានគម្រោងផែនការនឹងរៀបចំមួយ ផ្នែកនៃតំបន់នេះ ទៅជាតំបន់ទេសចរធម្មជាតិ កម្សាន្តសប្បាយរបស់ប្រជាជន។

សូមបញ្ជាក់ថា កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាព ក្នុងកិច្ចអនុវត្តច្បាប់ មានសកម្មភាពផ្នែកប៉ូលិស រដ្ឋបាល ដែលមានឧបនិស្ស័យជាអន្តរក្រសួង។ សមត្ថកិច្ចកងរាជអាវុធហត្ថ ត្រូវអនុវត្តពេញផ្ទៃប្រទេសទាំងមូលទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើ យោធាក្នុងជួរកងទ័ព។ កងរាជអាវុធហត្ថ មានភារកិច្ចរ៉ាប់រង សកម្មភាពរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសយោធា ពង្រឹងការអនុវត្តច្បាប់ និង ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗ។ ចាប់តាំងពីបង្កើត, កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ការងារអប់រំហ្វឹកហ្វឺន បណ្ដុះបណ្ដាលធនធានមនុស្ស ពង្រឹងរចនាសម្ព័ន្ធចាត់តាំង កសាងអង្គភាព និងអនុវត្តតួនាទី ភារកិច្ចស្នូល ព្រមទាំង អនុវត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល ដោយប្រកាន់ខ្ជាប់ខ្ជួនការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស, ថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់, រួម ចំណែក កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ, និងបានជួយ ប្រជាជននៅពេលដែលជួបគ្រោះ មហន្ត រាយផ្សេងៗ មានចំនួនរហូតដល់រាប់សិបម៉ឺនលើក។ រីឯការងារ បង្ក្រាប បទ លើ្មស កន្លងទៅ កងរាជអាវុធហត្ថ បានបំបែកសំណុំរឿងឧក្រិដ្ឋកម្មធំៗជាច្រើនករណីមានដូចជា៖ ករណីចាប់ ជំរិតទារប្រាក់, ករណីផលិតនិងចែកចាយគ្រឿងញៀន, ការបង្កើតក្រុមប្រដាប់អាវុធខុសច្បាប់ អនាធិប តេយ្យ, ករណីប្លន់ប្រដាប់អាវុធ, ជួញដូរអាវុធខុសច្បាប់, ជួញដូរមនុស្ស, ឃាតកម្ម, បទល្មើសធនធាន ធម្ម ជាតិ, បទល្មើសបច្ចេកវិទ្យា, ល្បែងស៊ីសង, អំពើរត់គេចពន្ធ និងសហការពង្រឹងការអនុវត្តច្បាប់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com