ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្ពង និងឃុំអមលាំង នាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន ៦វត្ត ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 12-07-2025, ដោយ​​ Dara007 , 43 Views
                     
កំពង់ស្ពឺៈ ឃុំអមលាំង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃបុណ្យចូលព្រះវស្សា លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន ៦វត្ត ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដោយក្នុងមួយវត្តប្រគេននូវថវិកាចំនួន ៦០០,០០០រៀល ទៀនវស្សា១គូរ,អង្ករ១បេ(៥០គីឡូ),ស្លាដក់១,ទឹកផ្លែឈើ ២កេស,មី ២កេស,ទឹកបរិសុទ្ធ ២កេស,តែ១គីឡូ,កាហ្វេ ២ថង់ធំ,ទឹកដោះគោខាប ១០កំប៉ុង,ស្ករស ៥គីឡូ,ទឹកត្រី ៤យួរ,ទឹកស៊ីអ៉ីវ ៤យួរ,ត្រីខ ២យួរ,ស្ពីកំប៉ុង ១កេស និងមីសួរ ១យួរ ស្មើនឹង ៥គីឡូផងដែរ។ហើយបានឧបត្ថម្ភថវិការជូនកងកម្លាំងអាវុធហត្ថ ២នាក់,កម្លាំងប៉ុស្តិ៍រដ្ឋបាល ២នាក់ និងប្រជាការពារភូមិ ៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៣០,០០០រៀល។

ក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យ និងសម្ភារៈពី ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍បានប្រគេនថវិការចំនួន ៣១៦,៥០០រៀលគត់ និងទឹកត្រី ១២យួរ ,ទឹកស៊ីអ៉ីវ ១២យួរ ថែមទៀតផងដែរ។ បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែង ស្លាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំជាថវិការ នំប៉័ង សាប៊ូដុំសម្រាប់ដុសខ្លួន សម្រាប់ តាជី យាយជី លោកតា លោកយាយ និងពុទ្ធបរិស័ទសរុបចំនួន ៦៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន៖ថវិកាចំនួន ២០.០០០រៀល,នំប៉័ង២ដើម និងសាប៊ូ១ដុំផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com