ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង
ថ្ងៃទី ៖ 11-07-2025, ដោយ​​ Dara007 , 46 Views
                     
សៀមរាបៈ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គឥដ្ឋ G14 នៃប្រាសាទភ្នំបាខែង ស្ថិតនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ និងទប់ស្កាត់ការខូចខាតជាបន្តទៀត។ ការងារនេះបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៥ និងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៥នេះ។

អ្នកស្រី ឈុន រតនា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រាង្គ G14 មានស្ថានភាពខូចខាតធ្ងន់ធ្ងរ ទាំងខឿនចុះខ្សោយ និងជញ្ជាំងជុំវិញនៅសល់កម្ពស់ជាង១ម៉ែត្រ ទាមទារឱ្យមានការជួសជុលទប់ស្កាត់ការរលុះធ្លាក់ឥដ្ឋ ឬឥដ្ឋពុកផុយ សម្អាតកំណកដីកណ្តៀរ ស្មៅ និងរុក្ខជាតិដុះបំផ្លាញរចនាសម្ពន្ធប្រាសាទជាបន្តទៀត។

អ្នកស្រី ឈុន រតនា បន្ថែមថា ក្រោយពីបញ្ចប់ការងារជួសជុលក្រុមការងារពិតជាទឹកចិត្តសប្បាយរីករាយចំពោះស្នាដៃប្រែក្លាយពីប្រាសាទមានភាពទ្រុឌទ្រោមមកជារឹងមាំ និងមានសោភ័ណភាព បន្តអាយុកាលយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្ហាញដល់ទេសចរ ដោយហេតុថា ស្ថានភាពមុនជួសជុលប្រាង្គនេះស្ទើតែបាត់បង់រូបរាងទៅហើយ។ ក្រុមការងារក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកលើកិច្ចការជួសជុល អភិរក្ស ដើម្បីឱ្យប្រសាទដែលមានអាយុកាល១ពាន់ឆ្នាំនេះបានរឹងមាំបន្តទៀត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com